ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលទេយ្យទានសប្បុរសធម៍ពី ព្រះឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការ វត្តប្រាសាទ,,,,,,
រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម សោម សុីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទនៅថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ស្ថិតនៅសង្កាត់ពញាពន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមគោលការណ៍កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងធ្វើការងារបែងចែកនូវទេយ្យទាននេះជាអំណោយសប្បុរសធម៌។
សូមអនុមោទនា និងសូមឧទ្ទិសកុសលផលបុណ្យនេះ ជូនដល់បងប្អូនសាច់ញាតិពុទ្ធសាសនិកជនដែលបានប្រគេនទេយ្យទាន៕
No comments