សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រដ្ឋបាលរាជធានីភ្នំពេញ​ បើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងបុរីក្នុងរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ​ ៖​ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រងបុរីក្នុងរាជធានីភ្នំពេញ , នារសៀលថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ។

ដោយមានការចូលរួមពីឯកឧត្ដមស្នងការ ស្នងការរងនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និងតំណាងបុរីទាំងអស់ក្នុងរាជធានីភ្នំពេញ។ដើម្បីចូលរួមឱ្យឃុំ-សង្កាត់
មានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានចោរកម្ម អាជ្ញាធ

រមូលដ្ឋាន និងអ្នកគ្រប់គ្រងបុរីទាំងអស់ ត្រូវមានកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចបងប្អូនរស់នៅក្នុងបុរី ប្រកបដោយមានទំនុកចិត្ត និងមានផាសុខភាពទាំងការរស់នៅទាំងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភំ្នពេញ​ ៕









No comments