សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ឃ្មួញឃាត់ខ្លូនពាក់ពន្ធ័នឹងគ្រឿងញៀន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅតែបន្តការបង្ក្រាបករណីគ្រឿងញៀនដូចភ្លៀងរលឹម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៥ ខែសីហា២០២០ វេលាម៉ោង១៤ និង០០នាទីនៅចំណុច ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ឃន់ សុខុម  ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សម្ភារៈដកហូតរួមមាន៖ម្សៅក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ ១កញ្ចប់ថង់ធំ និង ១កញ្ចប់ថង់តូច,រុក្ខជាតិក្រៀម,កញ្ឆា.ចំនួន០១ថង់ធំល្មម  ,ជញ្ជីងសម្រាប់ថ្លឹងចំនួន០១៕បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។





No comments