លោក សិទ្ធិ ឡោះ ប្រធានក្រុមការងារចុះជួយ ឃុំស្លក្រាម ជំនួសមុខឯកឧត្តម អាត់ ខែម ប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកអញ្ជើញជួបសំណេះ សំណាល និងសួរសុខទក្ខ ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ២០ គ្រួសារ,,,,,,
ខេត្តបន្ទាយមានជ័យ៖នា ថ្ងៃអាទិត្យ ១២ រោច ខែស្រាពណ៍ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១៦.០៨.២០២០ លោក សិទ្ធិ ឡោះ ប្រធានក្រុមការងារចុះជួយ ឃុំស្លក្រាម ជំនួសមុខឯកឧត្តម អាត់ ខែម ប្រធានក្រុមការងារចុះជួយស្រុកស្វាយចេករួមទាំងក្រុមការងារថ្នាក់ស្រុក .ឃុំ . ភូមិ អញ្ជើញជួបសំណេះសំណាល និងសួរសុខទក្ខ ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ២០ គ្រួសារ ដែររស់នៅ ភូមិ គោកអំពិល ឃុំស្លក្រាម ស្រុក ស្វាយចេក និងបាន ពាំនាំនូវការសួរសុខទុក្ខ នឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ខមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងបានយកគ្រឿង ឧបភោកបរិគោគ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ចែកជូនដល់ប្រជាពលរដ្ឋ ទាំង ២០ គ្រួសារ ក្នុង ០១គ្រួសារទទួលបាន៖ នូវ ,អង្ករ ១ការ៉ុង ,ទឹកស៊ីអ៉ីវ ១យួរ,ទឹកត្រី១យួរ,មី ១កេស,បីចេង ១ថង់ ,សារ៉ុង ១,និង ថវិកាចំនួន ២០០០០រៀល .ពីមុឺនរៀល។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានបញ្ជាក់ផងដែរថា អំណោយទាំងនេះថ្វីដ្បិតតែមានចំនួនតិចតួច មិនគ្រប់តាមតម្រូវការ របស់ ពុកម៉ែ បងប្អូនក៏ពិតមែន តែវាអាចជួយ សម្រួលនូវការលំបាកបានមួយគ្រាផងដែរ។
No comments