លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសឈប់សម្រាករយ:ពេល ០៥ ថ្ងៃ,,,
ខេត្តកណ្តាល៖នៅថ្ងៃ ចន្ទ ១៣ រោច ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២០ នៅវេលាម៉ោង ១៤:០០ នាទី លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនាឱកាសឈប់សម្រាករ ពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០ និងដោះស្រាយបញ្ហាប្រឈមនានា ដែលបានអនុវត្ដកន្លងមក ។
ដោយមានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្ដិ៍ទាំង ១០ ។
ក្នុងឱកាសនោះដែរលោកអធិការបានផ្សព្វផ្សាយផែនការរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយណែនាំដល់តាមបណ្តាប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១០ ត្រូវតែយកចិត្តទុកដាក់លេីការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតាមគ្រប់ច្រកចេញ-ចូល ដេីម្បីកាត់បន្ថយការកកស្ទះ ត្រូវបង្ការ និងទប់ស្កាត់ឲ្យបាននូវបទល្មេីសនានា ជាពិសេសទប់ស្កាត់ឲ្យបាននូវករណីគាស់ផ្ទះ បទល្មេីសផ្សេងៗ ។
លោកអធិការក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវតែគោរពបទបញ្ជា និងវិន័យកងកម្លាំងឲ្យបានល្អ កាត់សក់ខ្លី បង្ហាញអាកប្បកិរិយា និងសម្តីសមរម្យ ជាពិសេសត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ ម៉ោង លេី ២៤ ម៉ោងដេីម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ៕
No comments