ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានស្លាប់យ៉ាងអណោអាធ័មខណៈពេលអាបុលចូកខ្សាច់ ម៉ាក hitachi បើកថយក្រោយ កិនពីលើក្មេងកំពុងអង្គុយលេងដី,,,,,
ខេត្តបន្ទាយមានជ័យ៖ក្មេងប្រុសម្នាក់ត្រូវបាត់បង់ជីវិតភ្លាមៗខណៈពេលអាបូលចូកខ្សាច់បើកថយក្រោយមិនប្រយ័ត្នបណ្តាលកិនស្លាប់តែម្ដងនៅនឹងកន្លែងកើត។
ហេតការណ៍នេះថ្ងៃទី ១៧ខែសីហា២០២០ ម៉ោង១៣និង ៣០នាទីក្នុងបរិវេណ ផ្ទះលក់ គ្រឿងសំណង់ឥដ្ឋខ្សាច់ (លីហេងឆាយ)តាមបណ្តោយផ្លូវស្តង់តាងួនស្ថិតនៅក្នុងភូមិផ្សារ កណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
បើតាមការអោយដឹងពីកន្លែងកើតហេតុថាមាន.អាបុល ចូកខ្សាច់ ម៉ាក hitachi ពណ៏ស្លាទុំ ,ពុំមានស្លាកលេខ, បើកថយក្រោយ កិនទៅលើក្មេងប្រុសម្នាក់កំពុងអង្គុយលេងដី ឈ្មោះ លី អ៉ីងឡុងភេទប្រុសអាយុ ៦ ឆ្នាំ បណ្ដាលឱ្យបែកក្បាលស្លាប់តែម្ដង។
ហេតុការណ៍ភ្លាមៗនោះ កំលាំងជំនាញ នគរបាលក្រុងប៉ោយ ប៉ែត បានចុះត្រួតពិនិត្យកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបរឈ្មោះ យ៉ត ភេទប្រុស អាយុប្រហែល ២០ឆ្នាំ បានរត់គេចខ្លួនបាត់។
តាមការសំណូមពររបស់អាណាព្យាបាលក្មេងរងគ្រោះ ដោយសារអ្នកបើកបរជាបុគ្គលិកបំរើការអោយគាត់យូរមកហើយ ម្យ៉ាងទៀតអ្នក បើកបរក៏គ្មានចេតនា ធ្វើទង្វើនេះមកលើក្រុមគ្រួសារគាត់ដែរ គាត់ថាជារឿងអចេតនា ហើយគាត់បានស្នើសុំ មិនប្ដឹងផ្ដល់រឺចាប់ខ្លួនទៅលើអ្នកបើកបរនុះទេ។
No comments