កម្លាំងអធិការស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនជនសង្ស័យប្រុសនិងស្រី០២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ម៉ាទឹកកក,,,,
ខេត្តកណ្តាល៖ជនសង្ស័យប្រុសស្រី 2 ជនសង្ស័យប្រុសស្រី 2 នាក់ត្រូវបានកម្លាំងអធិការស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួនជាមុខសញ្ញាគ្រឿងញៀន,កើតហេតុនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២០វេលា ម៉ោង១០នឹង០០នាទី នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ នៅ រចនា ហៅតូចភេទស្រី អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិលេីឃុំស្វាយជ្រំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។
២-ឈ្មោះថាត ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកក្របៅទី១ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។
វត្ថុតាងចាប់យករួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់'ធំ០១,តូច០៣កញ្ចប់ 'ទំងន់១១,៣ក្រាម
២-ទូរស័ព្ទដៃចំនួន០២គ្រឿង។
៣-ម៉ូតូម៉ាកហុងដាសេ១២៥សេរី២០១៥ពណ៍ខ្មៅចំនួន០១គ្រឿង។
បើតាមសមត្ថកិច្ចបានឲ្យបានដឹងថាមុនពេលកេីតហេតុ មានកំលាំងផ្តល់ពត៍មានជូនសមត្ថកិច្ចនគរបាលថាឃេីញឈ្មោះ នៅ រចនា ភេទស្រីនិងឈ្មោះថៃ ភេទប្រុស ចុះសាឡាងទៅទិញថ្នាំញៀននៅភ្នំពេញភ្លាមៗនោះកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយជ្រំបានចេញទៅពួនស្ទាក់ចាំលុះមកដល់
ពេលកេីតហេតុសមត្ថកិច្ចនគរបាលក៏ឃេីញជនសង្ស័យទាំង២នាក់កំពុងតែជិះម៉ូតូឡេីងពីសាឡាងបន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានឃាត់ជនសង្ស័យទាំង២នាក់ធ្វេីការសាកសួរនិងឆែកឆេរដកហូតបានថ្នាំញៀនចំនួន០៤កញ្ចប់នៅនឹងឈ្មោះរចនា ភេទស្រីបន្ទាប់មកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង២នាក់និងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលស្វាយជ្រំដេីម្បីធ្វេីការសាកសួរ។
ក្រោយពីធ្វើការសាកសួរឈ្មោះរចនា ភេទស្រីបានឆ្លេីយសារភាពថាចំពោះថ្នាំញៀនគឺខ្លួនសុីឈ្នួលយកអោយគេដោយបានកំរៃជាលុយចំនួន២០$ដោយអ្នកអោយថ្នាំញៀនគឺឈ្មោះខ្លី ភេទប្រុសនៅស្វាយប៉ាក រាជធានីភ្នំពេញមានលេខទូរស័ព្ទ០៩៦៦៣៣៨៩០៦ហេីយត្រូវយកមកអោយមនុស្សប្រុសមិនស្គាល់ឈ្មោះនៅម្តុំវត្តខ្សាច់ស្រុកល្វាឯមមាន លេខទូរស័ព្ទ០៩៦៨១៣៣៧៣៥ បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដេីម្បីបន្តនីតិវិធីតែម្តង។
No comments