លោកវរសេនីយន៍ឯក សូយ សំណាង អធិការស្រុក អូរយ៉ាដាវ ត្រូវបានប្រជាពលរដ្ឋកោតសរសើរ ខណៈពេល ដែលលោកចុះជួយ ពលរដ្ឋក្នុងសហគមន៍ បានទាន់ពេលវេលា,,,,,
ខេត្តរតនៈគីរី៖ជាក់ស្តែងកាលពីថ្ងៃ ទី១៣ខែសីហាឆ្នាំ ២០២០វេលាម៉ោង០៩ និង៤៥នាទីស្ត្រីម្នាក់ឈ្មោះ រម៉ាស បេវ អាយុ១៨ឆ្នាំ ជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឈឺពោះឆ្លង ទន្លេរត្រូវបានលោក វរសេនីយ៍ឯក សូយ សំណាងនិង លោកន្ឋបាលទោ ហែម រដ្ឋា បានយករថយន្ត ស៊ីរ៉ែនដឹកយកមកកាន់ មណ្ឌលសុខភាពស្រុក អូរយ៉ាដាវឆ្លងទន្លេរ ដោយសុវត្ថិភាព។
ពលរដ្ឋម្នាក់ជន ជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិគងយុ ឃុំប៉ាតេ បានប្រាប់អ្នកយក ព័ត៌មានយើង អោយដឹងថាចាប់ តាំងពីលោក វរសេនីយ៍ឯក សូយ សំណាង មកកាន់តំណែងជា អធិការស្រុកអូរយ៉ាដាវមក ធ្វើអោយសប្បាយចិត្ត យ៉ាងខ្លាំងដោយលោក អធិការរូបនេះយកចិត្ត ទុកដាក់ចុះជួយប្រជា ពលរដ្ឋនៅតាម សហគមន៍បានទាន់ ពេលវេលាជាពិសេស ស្ត្រីគ្រប់ខែឆ្លងទន្លេ រខ្វះមធ្យោបាយធ្វើ ដំណើរលោកបាន ចាត់អោយកម្លាំង របស់លោកបើករថយន្ត របស់អង្គភាពជូន ស្ត្រីដែលឈឺពោះឆ្លង ទន្លេរនោះទៅកាន់ មន្ទីពេទ្យដោយសុវត្តិ ភាពផងដែរទោះបីរូប លោកនៅឆ្ងាយយ៉ាង ណាក៏ដោយ។
មហាជននៅក្នុង បណ្តាញសង្គមទំនាក់ ទំនងបានកោត សរសើរ យ៉ាងខ្លាំងចំពោះ លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាល ស្រុកអូរយ៉ាដាវ ខណៈពេល ដែលលោកចុះ ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋនៅ ក្នុងសហគមន៍បាន ទាន់ពេលវេលាដោយ មិនគិតពីការនឿយហត់ ហើយពួកគាត់សង្ឃឹម ថាអធិការនៅ តាមស្រុកបណ្តារខេត្តផ្សេងៗ គួរតែយកគំរូតាម លោកវរសេនីយ៍ឯក សូយ សំណាង ដើម្បីចុះជួយ ប្រជាពលរដ្ឋ តាមសហគមរបស់ ខ្លួនក៏ដូចជាកាលើមុ ខមាត់នគរបាល ជាតិក្នុងនាមជា មន្ត្រីបំរើរាស្ត្រផងដែរ៕
No comments