ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្នុងស្រុកប្រាសាទល្ល័ង្ក,,,,
ខេត្តកំពង់ធំ៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសនៅស្រុកប្រាសាទបល្ល័ង្គ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ
ហេតុការណ៍នេះនៅ ថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ១៤នាទីនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
តាមអោយដឹងពីម្ចាស់ផ្ទះឈ្មោះ ហ៊ន ហ៉ីន ភេទប្រុស អាយុ ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ ឌិន សាមន អាយុ ៣៥ឆ្នាំ ។
ផ្ទះដែលបានឆេះធ្វើអំពីឈើផ្ទាល់ដីទំហំ០៥,៥មx០៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
សម្ភារខូចខាតរួមមាន:
ឆេះផ្ទះ ០១ខ្នង ទាំងស្រុងទំហំ/០៥,៥មx០៧ម/
-គ្រែឈើចំនួន០១
-ទូឈើចំនួន០១
-តុក្តាមូលចំនួន២០គ្រាប់និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត។
មូលហេតុអគ្គីភ័យនេះគឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលម្ចាស់ផ្ទះមិននៅ។
រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គបានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគុប កម្លាំងអន្តរាគមន៍ពន្លត់ចំនួន១៥នាក់ និងប្រជាការពារនិងប្រជាពលរដ្ឋចំនួន១៧នាក់ ៕
No comments