សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពគាស់ទម្លុះទម្លាយ បង្អួចផ្ទះលួច គ្រឿងសង្ហារឹម,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍




ភ្នំពេញ៖បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ ប្រើដំបងឈើគាស់ដែកចំរឹងបង្អួចផ្ទះលួច គ្រឿងសង្ហារឹមមួយចំនួនហេតុការណ៍ នៅចំណុចផ្ទះលេខ២៩៧ ផ្លូវ លំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១១ខែសីហា២០២០ ម៉ោង១៧និង០០នាទី។តាមការអោយពីជនរងគ្រោះឈ្មោះ ហេ សុខហេង ភេទ ស្រី អាយុ ៤៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖
១-ឈ្មោះ ហេង មករា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
២-ឈ្មោះ ឈីម សំណាង ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។

ករណីមុនពេលកើតហេតុជនរងគ្រោះចាក់សោទ្វារផ្ទះទុកចោល ចំណុចកើតហេតុ រួចទៅមើលចំការនៅ ខេត្តកំពង់ធំ។ រហូតដល់ថ្ងៃទី ១១ខែសីហា២០២០ម៉ោង ១៧និង០០ នាទី ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានធ្វើសកម្មភាពផ្លោះ របងចូលបរិវេណផ្ទះជនរងគ្រោះ រួចនាំគ្នាយកដំបងឈើគាស់ដែកចំរឹងបង្អួចផ្ទះចូលលួចយកបន្ទះក្តារឈើបេង

១សន្លឹក និងរូបចម្លាក់ត្រីធ្វើពីឈើបេង១គូ យកទៅលាក់ទុកនៅក្នុងដីឡូត៍ក្បែរផ្ទះជនរងគ្រោះ រួចនាំគ្នាគេចខ្លួនយកដំបងឈើ បោះចោលបាត់។ លុះដល់ថ្ងៃទី ១២ខែសីហា២០២០ ម៉ោង១២និង០០នាទី ជនរងគ្រោះត្រលប់មកផ្ទះវិញឃើញមាន ស្នាមគាស់ដែកចំរឹងបង្អួចផ្ទះ និងបាត់គ្រឿងសង្ហារឹមខាងលើ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឯងក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ។

លោកវរសេនីយ៍ឯក ម៉ៅ សឿតអធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅបានបញ្ជាកម្លាំងចុះស្រាវជ្រាវរហូតដល់ ថ្ងៃទី ១៣សីហា២០២០ ម៉ោង១៤និង០០នាទី ឈានទៅដល់ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រួចនាំទៅដកហូតវត្ថុតាងបន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រីធ្វើពីឈើបេង១គូ ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ករណីនេះជនសង្ស័យប្រើប្រាស់គ្រឿងញៀន។





No comments