ហាងkTVមួយកន្លែងក្នុងក្រុងតាខ្មៅត្រូវបានកម្លាំងនគរបាលឆ្មក់ចូលបង្រ្កាបទីតាំងខារ៉ាអូខេមានឈ្មោះយីហោ ហុង កុង KTV,,,,
ខេត្តកណ្ដាល ៖ដោយមានចង្អុលបង្ហាញលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ នាពេលយប់ត្រូវនឹងថ្ងៃពុធទី២២ខែកក្កដាឆ្នាំ២០២០សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ បានចូលរួមចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង KTV ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមអោយដឹងសមត្ថកិច្ចថាម្ចាស់ទីតាំងឈ្មោះ យូ ស្រង់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លទ្ធផលពិនិត្យឃើញថាទីតាំងឈ្មោះ ហុង កុង KTV បានបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេជាក់ស្តែងមានមួយបន្ទប់ ។ អជ្ញារធរក្រុងតាខ្មៅ បានធ្វើកិច្ចសន្យា និងណែនាំឲ្យម្ចាស់ទីតាំងគោរពតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល ៕
No comments