សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នាំយកអំណោយជូនក្រុមការងារយុវជនដើម្បី ចែកជូនពលរដ្ឋខ្វះខាតជាបន្តរបន្ទាប់ក្នុងក្រុងប៉ោយប៉ែត,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ក្រុងប៉ោយប៉ែត៖លោក អ៊ុយចន្ទ័រឹទ្ធ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជាប្រធានយុវជនក្រុងប៉ោយប៉ែតបាននាំយកអំណោយ របស់លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិក្បាលស្ពាន២នឹងភូមិផ្សារកណ្តាលសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនឹងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាតជាបន្តរបន្ទាប់ទៀត  ។ ហើយនៅក្នុងការផ្តល់នៅអំណោយទាំងនោះ ក៍មានការចូលរួមពី សំណាក់ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ រួមគ្នាទៅផ្តល់ជូនគ្រួសារខ្វះខាតជួបការលំបាកខ្លាំងសរុបចំនួន២ភូមិមាន ០៦ គ្រួសារ នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ចំនួន ០៣ គ្រួសារ និងនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ចំនួន ០៣ គ្រួសារ ក្នុង ០១ គ្រួសារទទួលបាន អង្ករ ៥០ គីឡូ ទឹកត្រី ០១ យួរ ទឹកសុទ្ធ ០២ យួរ និងថវិកា ៤០,០០០ ម៉ឺនរៀល គ្រួសារទទួលបាន

១ ឈាន ខ្លី អាយុ ៣៤ ឆ្នាំ កូន ០៣ នាក់
២ វ៉ាន់ សារិត អាយុ ៤៤ ឆ្នាំ កូន ០៥ នាក់
៣ គីម អេង អាយុ ៤៣ ឆ្នាំ កូន ០៥ នាក់
៤ ចូ មុន្នីរ័ត្ន អាយុ ៤០ ឆ្នាំ កូន ០៦ នាក់
៥ អ៊ុក រ៉េត អាយុ ៥៦ ឆ្នាំ កូន ០៣ នាក់
៦ ឡុក ណាត អាយុ ៦៥ ឆ្នាំ កូន ០៥ នាក់ ។








No comments