សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បាមន ល្បាតជួបជនសង្ស័យចែកចាយគ្រឿងញៀនធ្វើការឃាត់ខ្លួន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កំពង់ស្ពឺ៖ ដោយយោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អំពីកិច្ចការរក្សាសន្តិសុខ សណ្តាប់សាធារណៈជូនពលរដ្ឋជាប្រចាំនៅថ្ងៃពុធទី២២ខែកក្កដាឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុងច្បារមន ចេញល្បាត ម្តុំចំណុចផ្លូវបេតុងខាងកេីតបណ្ណាល័យខេត្តកំពង់ស្ពឺ  ស្ថិតនៅភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រទះឃើញជនសង្ស័យម្នាក់ សង្ស័យចែកចាយគ្រឿងញៀន បន្ទាប់ពីឃាត់សួរនាំ ឈ្មោះ ហេង​  វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅបច្ជុប្បន្ន​ ភូមិ​ត្រពាំង​លេីក​ សង្កាត់រកាធំ​ ក្រុងច្បារមន .ខេត្តកំពង់ស្ពឺ ។
ភ្លាមៗកម្លាំងបានឆែក និងដកហូតវត្ថតាងរួមមាន៖
១.ម្សៅក្រាមថ្លា (ម៉ាទឹកកក) ចំនួន ០១កញ្ចប់
២.ម៉ូតូ០១គ្រឿង .ម៉ាកសង់ប៊ុិច.ពណ៌ខ្មៅ.គ្មានផ្លាកលេខ
៣.ទូរស័ព្ទ០១គ្រឿង ម៉ាកអិនចុចពិល .ពណ៌ខ្មៅ
ករណីពាក់ពន្ធ័ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យបទល្មើសប្រឆាំងគ្រឿង ញៀនចាត់ការតាមនិតិវិធីច្បាប់ ។



No comments