សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននិងដើមប្រេងខ្យល់មិនដឹងមានវិបត្តិផ្លូវចិត្តអ្វីទេ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖បុរសម្នាក់មិនដឹងជាកើតវិបត្តិផ្លូវចិត្តអ្វីទេបានជាសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនហេតុការណ៍ហេតុ‌ថ្ងៃ‌ទី២២ ខែកក្កដាឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១១នឹង៤០នាទី នៅចំណុចដីឡូតិ៍មួយកន្លែងចងនឹងខ្សែគោជាប់ដើមប្រេងខ្យល់ ស្ថិតនៅ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។

បើតាមការអោយដឹងពីប្រជាពលរដ្ឋថាជនរងគ្រោះ‌ឈ្មោះ
ម៉ៅ សារ៉ាត់ ភេទប្រុសអាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមការសួរបំភ្លឺសាក្សីឈ្មោះធី រដ្ឋាភេទប្រុស អាយុ៤៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលបានប្រាប់ឲ្យដឹងថាខ្លួន
បានដើរមកកន្លែងលក់ទឹកឃ្មុំជាមិត្តភ័ក្ត្រ ប្រហែលម៉ោង១១នឹង៥នាទីបានឃើញជនរងគ្រោះដើរមក ពីទិស
ខាងកើតពាក់អាវយឺតដៃវែង ខាងក្រៅពណ៌ ក្រហម ស្ពាយសាក់ការដូពីក្រោយ ឈរកន្លែងលក់ទឹកឃ្មុំឈរប្រហែល ជា២០នាទី ក៏ដើរ ទៅទិសខាងលិចទៅ រហូតមួយសន្ទុះស្រាប់តែមិត្តភ័ក្ត្រ លក់ទឹកឃ្មុំស្រែកប្រាប់ខ្លួនថា ជនរងគ្រោះចងកនឹងដើមប្រេងខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុក អង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំពើក លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនិងម្តាយឪពុកបង ប្អូននៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ ការសន្និដ្ឋាន​ យោងតាម លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារ ការធ្វើអត្តឃាត ចងក
សពបានប្រគល់ជូនក្រុមគ្រួសារ​ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។


No comments