សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ផឹកស្រាស្រវឹងដេកក្នុងអង្រឹងបណ្តាលខ្យល់គស្លាប់បង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖បុរសម្នាក់ផឹកស្រាស្រវឹងទៅដេកលើអង្រឹងបណ្ដាលអោយខ្យល់គស្លាប់បាត់បង់ជីវិតហេតុការណ៍កើត‌ហេតុ‌ថ្ងៃ‌ទី២២ ខែកក្កដាឆ្នាំ២០២០នៅវេលាម៉ោងប្រហែល១៤នឹង៣០នាទី នៅចំណុចកៀនរបងផ្ទះលើអង្រឹង ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះស៊ែម គន្ធា ភេទប្រុសអាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។បើតាមការអោយដឹងពីឈ្មោះឈុំកន្និថា ភេទស្រី អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ សិស្ស នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថាខ្លួនបានឃើញជនរងគ្រោះនឹងមិត្តភក្ត័ជនរងគ្រោះម្នាក់ទៀតកំពុងតែផឹកស្រាថ្នាំជាមួយគ្នាប្រហែលជាម៉ោង១១នឹង៤០នាទីក៏បែកគ្នា ហើយជនរងគ្រោះ

បានប្រាប់ខ្លួនថាចុកក្នុងពោះណាស់ ហើយក៏ដើរទៅដេកអង្រឹងចងនៅមុខផ្ទះកៀនរបងនោះទៅរហូតដល់ម៉ោងប្រហែល១៤.២០នាទីពេលខ្លួនចេញមកពីក្នុងផ្ទះ ឃើញជនរងគ្រោះនៅដេកលើអង្រឹងនៅឡើយ ពេលនោះខ្លួនក៏ដើរទៅមើលឃើញរុយរោមមុខ ហើយខ្លួនក៏ដាស់ជនរងគ្រោះអត់កំរើកសោះក៏ស្រែកហៅអ៊ុំ ឪពុក ម្តាយ បង ប្អូនមកមើលព្រូងព្រាត់ បាននាំគ្នាឆ្លើយថាស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំក្រាំងម្កាក់ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនឹងឪពុកបង ប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីទេ
ជនរងគ្រោះស្លាប់ដោយសារខ្យល់គ សពបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។


No comments