សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍តាលន់ឃាត់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាលពីបទប្រើប្រាស់និងជួញដូរសារធាតុញៀន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍








បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍តាលន់ឃាត់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាលពីបទប្រើប្រាស់និងជួញដូរសារធាតុញៀន,,,,,

ខេត្តកណ្តាល៖កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាលអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននៅថ្ងៃ ពុធ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៨និង១៤នាទី នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ថន វិសិដ្ឋហៅសិត ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាលន់  ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាប្រាក់  ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ដីកាលេខ៣៨៦  ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្នបញ្ជូនជនត្រូវចោទមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។




No comments