ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតចំនួន៦ភូមិបានកើតចេញនូវជំងឺមួយយ៉ាងដែលគេសង្ស័យថាជាជម្ងឺ (ឈីក),,,,
ខេត្តបន្ទាយមានជ័យ៖ប្រធានមន្ទីរសុខាភិបាលបានជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាមានការកើតចេញនូវជំងឺម្យ៉ាងដែលគេហៅថាជម្ងឺ(ឈីក)នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យចាប់តាំងពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២០មានប្រជាពលរដ្ឋចំនួន៦ភូមិ មានភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគុប ភូមិអូននាង និងភូមិអូឫស្សីកំពុងកើតចេញរោគសញ្ញាគ្រុនក្តៅ៣៨អង្សារសេកន្ទួលក្រហមលើស្បែកនិងឈឺសន្លាក់ដៃជើង។
លោកវេជ្ជបណ្ឌិតឡេច័ន្ធសង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបានប្រាប់អ្នកយកព័ត៌មានអោយដឹងថាក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្មវិធីជាតិផ្ដល់ថ្នាំបង្ការក្រុមគ្រូពេទ្យមណ្ឌលសុខភាពនិង មន្ទីរពេទ្យប៉ោយប៉ែត ជាមួយអាជ្ញាធរមូលដ្ឋាន បាន ចុះស្រាវជ្រាវសង្កេតភូមិទាំង៦ខាងលើនេះនិងផ្ទះប្រជាពលរដ្ឋដែលមានបញ្ហាដើម្បីពិនិត្យស្ថានភាពសុខសភាពជាក់ស្ដែងបានចំនួន១៦៨នាក់ ស្រី៩៥ នាក់និងបានបញ្ជូនបុគ្គលិកបុគ្គលដែលមានបញ្ហាសុខភាពនោះមកពិនិត្យនិងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១និងមន្ទីរពេទ្យបង្អែក ប៉ោយប៉ែតមានចំនួន ៣២នាក់ស្រី២៣ នាក់ប៉ុន្តែបច្ចុប្បន្នស្ថានភាពសុខភាពរបស់ពួកគាត់មានសភាពធូរស្បើយហើយស្របតាមលក្ខណៈបច្ចេកទេសរបស់ក្រុមការងារក៏បានប្រមូលសំណាកវត្ថុវិភាគឈាមលើមនុស្សចំនួន២២ នាក់ ១២នាក់ដើម្បីធ្វើវិភាគរកមើលវីរុសគ្រុនឈីកនឹងមើលរកមេរោគ
កញ្ជ្រិល ស្អូចលើមនុស្សចំនួន ៦០នាក់នាក់ស្រី ៣៧នាក់នឹងយកសំណាកសម្រាប់ធ្វើតេស្តរកជម្ងឺ covid 19 ចំនួន២២នាក់ស្រី១១ នាក់ផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាសំណាក់ដែលត្រូវបញ្ជូនទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលលទ្ធផលជាបឋមចេញនៅយប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ នេះបានបង្ហាញថាជាករណីគ្រុនឈាមទេ។បញ្ជាក់ជំងឺគ្រុនឈីកកើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣នៅទ្វីបអាព្រិចនិងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅឆ្នាំ ១៩៦១និងនៅឆ្នាំ ២០១១ក៏មានការបញ្ជាក់ពីករណីជំងឺនេះនៅខេត្តបាត់ដំបងសៀមរាបនិងព្រះវិហារហើយជំងឺគ្រុនឈិកនេះមានអត្រាឆ្លងរហូតដល់ ៧០% ក្នុងប្រទេសកម្ពុជានាសតវត្សទី៦០ហើយមានការរាតត្បាតខ្លាំងផងដែរនៅក្នុងឆ្នាំ២០១២ នៅខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺរាជធានីភ្នំពេញ កំពង់ចាមខេត្តតាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និងកំពតជាដើមការទប់ស្កាត់ជំងឺ(ឈីក)នេះគឺវាដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរដោយផ្នែកនៅលើការការពារកុំឲ្យមូសខ្លាញីខាំ។ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ចលនាប្រជាជននៅក្នុងសហគមន៍ក្នុងការកម្ចាត់ជម្រុះមូសខ្លាដែលនាំឲ្យកកើតដង្កូវទឹកនឹងមានមូសបង្កជំងឺដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវស្លៀកពាក់ខោអាវវែងសម្រាន្តក្នុងមុងហើយពេលដែលមានជំងឺដែលមានរោគសញ្ញាដូចខាងលើសូមអញ្ជើញទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកបំផុតដើម្បីពិនិត្យពិគ្រោះជំងឺនឹងទទួលបានការព្យាបាលទាន់ពេលវេលានិងរាល់ករណីសង្ស័យគ្រុន(ឈីក)នឹងមួយសប្តាហ៍ដំបូងនៃជំងឺនេះត្រូវសម្រាកនៅក្នុងមុងឬក្នុងបន្ទប់មានសំណាញ់ការពារដើម្បីការពារកុំអោយមូសចម្លងបន្តទៅសមាជិកគ្រួសារឬអ្នកជិតខាងបន្តទៀត ។
No comments