សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សាន តេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតនឹង លោក ហាក់ កុសល ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងបាននាំយកគ្រឿងចក្រមួយចំនួនចុះកសាងស្ថាបនារចនាសម្ព័នក្នុងភូមិអូរនាងក្រុងប៉ោយប៉ែត,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖លោក សាន តេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក ហាក់ កុសល ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង  លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល   លោក សំ វណ្ណី សមាជិកក្រុមប្រឹក្សាសង្កាត់ លោកលោកស្រី ក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូល ចុះធ្វើសកម្មភាពការងារ អភិវឌ្ឍន៍ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានដឹកនាំក្រុមការងារ នាំយកគ្រឿង ចុះកសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផល ផ្សេងៗ ជាច្រើន នៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតរួមមាន៖
១.នាំយកគ្រឿងចក្រ ចុះកៀរកិន ចាក់ថ្មមិច ផ្លូវលំ ០១ ខ្សែរ ប្រវែង៣០០ ម៉ែត្រ
២.ដាក់លូ ចំនួន ១២កង់
៣.កសាង ដងទង់ជាតិ ចំនួន០១
៤.ធ្វើស្លាក អក្សរក្លោងទ្វារ សាលា រៀនបឋមសិក្សាអូរនាង
៥.ជួសជុលផ្លូវ០១ ខ្សែ ប្រវែង ២,៥០០ ម៉ែត្រ នៅភូមិអូរនាង សង្កាត់ផ្សារកណ្ដាល
សូមបញ្ជាក់ថាក្នុងការចំណាថវិកា ដើម្បី ស្ថាបនា ផ្លូវ កសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗមួយចំនួន នៅព្រឹកនេះ សរុបថវិកា ចំណាយ អស់ ចំនួន ៨,២០០ ដុល្លា ជាថវិការ ផ្ទាល់ខ្លួនរបស់ លោក សាន តេង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។









No comments