សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួនក្រោយពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្បាលកោះករណីបាត់ទូរសព្ទដៃ២គ្រឿង,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងខណ្ឌច្បារអំពៅឃាត់ខ្លួនសង្ស័យលួចទូរស័ព្ទដៃក្រោយពេលជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្បាលកោះមានជនសង្ស័យលួចទូរសព្ទហេតការណ៍នេះ នៅត្រូវនឹងថ្ងៃព្រហស្បតិ៍ទី ២៣ ខែកក្កដាឆ្នាំ ២០២០ នៅវេលាម៉ោង២នឹង០០យប់អាធ្រាតនៅចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ ងៅ ប៉េងលី ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេការសំណង់ ស្នាក់នៅផ្ទះកើតហេតុបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្បាលកោះមានចោរលួចទូរសព្ទក្រោយពីកម្លាំងប៉ុស្តិ៍រដ្ឋបាលទទួលព័ត៌មានហើយក៏បានចាត់ការកម្លាំងចុះស្រាវជ្រាវ។
ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទុយ អន ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ហេតុការណ៍នេះមុនពេលកើតហេតុជនរងគ្រោះបានយកទូរស័ព្ទដៃ ០២គ្រឿងម៉ាកសាមសុង ពណ៌ផ្កាឈូក ប្រើស៊ីម ០៩៦៥២៧២០២៤, ម៉ាកសាមសុង ពណ៌ស ប្រើលេខ ០៨៨៥១៨១៨១៧.បញ្ជូលថ្មនៅក្បែរខ្លួន រួចក៏ដេកលើប៉ៅអី នៅមុខផ្ទះកើតហេតុ។ រហូតដល់ម៉ោង០២និង០០នាទីស្រាប់តែជនសង្ស័យបានផ្លោះរបង ចូលមកលួចយកទូរស័ព្ទដៃជនរងគ្រោះចំនួន០២គ្រឿងខាងលើ រួចគេចខ្លួន។
លុះដល់ម៉ោង១៩និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នឹងដកហូតទូរស័ព្ទដៃ០២គ្រឿង ម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បញ្ជាក់ជនសង្ស័យធ្វើការពិនិត្យទឹកនោមមានវិជ្ជមានប្រើប្រាស់គ្រឿងញៀន។

No comments