សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រីស្រុឹង សុីថា នាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ជោរៃ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រីស្រុឹង សុីថា នាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅត្រូវនឹងនៅថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៤នឹង៣០នាទី
ដែលកំពុងសំរាកវះកាត់ជំងឺមហារីកនៅត្រង់អណ្តាត និង បំពង់ក នៅមន្ទីរពេទ្យជោរី ផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ។ ក្នុងឱកាសនោះដែរលោកអធិការ បាននាំយកអំណោយរួមមាន៖ផ្លែឈើ១កន្ត្រក,ទឹកសុទ្ឋ៣កេះ,ទឹកផ្លែឈើ ២កេះ ថវិកាចំនួន ១.៥៦០.០០០រៀល ជាអំណោយឯកឧត្តម ស ថេត និងថវិកា១០០ដុល្លា ជាអំណោយលោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ាស្នងការរង។លោកវរសេនីយ៍ឯក ម៉ៅ សឿតអធិការនៃការដ្ឋានខណ្ឌច្បារអំពៅបានជូនពរដល់វីរសេនីយ៍ត្រី ស្រុឹងស៊ីថា នាយផ្នែកសេនាធិការក្នុងឱកាសវះកាត់ជំងឺមហារីកនៅត្រង់អណ្ដាតនឹងបំពង់កឲ្យបានជោគជ័យឆាប់ជាសះស្បើយនិងបានវិលមកបម្រើកាងារក្នុងអង្គភាពវិញ។





No comments