ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យសិក្សាតំបន់អភិរក្សរមណីយ៍ដ្ធានក្បាលទឹក ដើម្បរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណ្ឌភាពល្អ,,,,,,
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ សិក្សាតំបន់អភិរក្ស រមណីយ៍ដ្ឋានក្បាលទឹកព្រឹកថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងព្រំប្រទល់ឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ និងឃុំសំព័រ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណ្ឌភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់រមណីយ៍ដ្ឋានឲ្យបានច្បាស់ ព្រមទាំងចុះពិនិត្យការបង្ករបង្កើនផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករនៅឃុំបឹងណាយ ស្រុកព្រៃឈរផងដែរ ។
No comments