សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយលើកទី៤អាណត្តិទី៣ឆ្នាំ ២០២០ក្រោមអធិបតីភាពលោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាលស្រុករដ្ឋបាលសាលាស្រុកកៀនស្វាយ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយលើកទី៤អាណត្តិទី៣ឆ្នាំ ២០២០ក្រោមអធិបតីភាពលោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាលស្រុករដ្ឋបាលសាលាស្រុកកៀនស្វាយបានរៀបចំនៅព្រឹកសុក្រខែស្រាពណ៍ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២០ ដែល ស្ថិតនៅភូមិព្រែកដូងក្នុងឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាលនិងទីតាំងនៅបរិវេណវត្ត ព្រែកដូងដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ប្រមាណចំនួន១៦២នាក់។
អង្គវេទិកាខាងលើនេះទទួលបានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្ដម ស្រី សារិន និងលោកជំទាវ ប៊ុន រម្យណី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលនិងមានសមាសភាពចូលរួមលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក  អភិបាល រងស្រុក នាយករដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបីប្រធាន អនុប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក ប្រធានការិយាល័យ អង្គភាពជំនាញជុំវិញសាលាស្រុកនិងមេឃុំគ្រប់ឃុំ។
លោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានថ្លែងថាៈនៅថ្ងៃនេះរដ្ឋបាលស្រុកកៀនស្វាយបានបើកកិច្ចវេទិគ្រោះយោបល់លើកទី៤អាណត្តិទី៣នេះជាផ្នែកមួយទុកសម្រាប់ផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាផ្សេងៗឲ្យអង្គវេទិកាដោះស្រាយជូន។លោក អ៊ូ ឈាងបន្តថាៈរដ្ឋបាលសាលាស្រុកកៀនស្វាយបានដំណើរការិយាល័យច្រកចេញឬចូលតែមួយដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋលើការងារនិត្យានុកូលកម្មដើម្បីយកទៅប្រើប្រាស់ផ្លូវការ រួមមានវិញ្ញាបត្របញ្ចាក់ការសិក្សា បញ្ចាក់បនបត្របណ្ណោះអាសន្នផ្សេងៗឫសៀវភៅស្នាក់នៅព្រឹត្តិបត្រពិន្ទុនិងបញ្ចាក់អន្តសញ្ញាណប័ណ្ណ។ល។លោក អ៊ូ ឈាងបានលើកឡើងទៀតថាៈការងារអត្រានុកូលដ្ឋាន រយៈពេល០៦ខែដើមឆ្នាំ២០២០នេះរដ្ឋបាលស្រុកកៀនស្វាយបានផ្តល់សេវាចម្លងអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ផ្លូវការរួមមានៈ
១/សេចក្តីចម្លងសំបុត្រកំណើតបានចំនួន១.១៧៣។
២/សេចក្តីចម្លងសំបុត្របញ្ចាក់កំណើតបានចំនួន២៦៣។
៣/សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាាហ៍បានចំនួន៣៧៥។
៤/សេចក្តីចម្លងសំបុត្រមរណៈភាពបានចំនួន២៨៣។
លោកអភិបាលស្រុកកៀនស្វាយបានលើកឡើងទៀតថាៈការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម!ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២០នេះគណបញ្ចាការឯកភាពស្រុកកៀនស្វាយបានខិតខំយកចិត្តទុកដាក់ពង្រឹងកិច្ចសហការ ការពារសន្តិសុខសណ្តាប់ធ្លាប់សង្គមជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនិងពិធីបុណ្យផ្សេៗមានសុវត្ថិភាពដោយបានសម្រចលទ្ធផលល្អប្រសើរ។លោកអភិបាលស្រុកកៀនស្វាយបាន ថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយនិងឯកឧត្តមបណ្ឌិត គុណ ញឹមអនុប្រធានទី០១ថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្បន៍នៅស្រុកកៀនស្វាយបានធ្វើឲ្យ  មានការរីកចម្រើននិងមានសន្តិសុខសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកៀនស្វាយ។លោកអភិបាលស្រុកកៀនស្វាយបានលើកឡើងបន្តថាៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់និងជួយដោះស្រាយករណីផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋជានិច្ចជាក់ស្តែងដូចជាករណីនៃការរាតត្បាតនៃការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើងនេះគ្មានអ្នកស្លាប់ឡើយដោយមានការខិតខំប្រឹងប្រែងក្នុងការព្យាបាលរបស់ក្រសួងសុខាអភិបាលនិងដែលមានកើតឡើងអ្នកមកពីក្រៅប្រទេសតែប៉ុណ្ណោះនៅពេលគាត់មកដល់យើងមានក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យកម្តៅរបស់គាត់និងឲ្យគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសារមានរយៈពេល១៤ថ្ងៃ។គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកា ផ្សព្វផ្សាយនិងពិyគ្រោះយោបល់នេះក្នុងគោលបំណង៖
១.ផ្ដល់ព័ត៌មានអំពីសមិទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២០និងផែនការសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក ។
២.ធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពរបស់ក្រុមប្រឹក្សាស្រុក  និងគណៈអភិបាលស្រុកចំពោះប្រជាពលរដ្ឋតាមរយះកិច្ចពិគ្រោះយោបល់លើប្រធានបទស្ដីពី៖
ក.ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ខ.ការគ្រប់គ្រងសំរាម
គ.ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព ៩ចំណុច។















No comments