លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកដឹកនាំកិច្ចប្រជុំគណៈស្នងការស្តីពីការជម្រុញឲ្យលោកស្នងការរងទទួលផែនការងារគ្រប់ផែន យកចិត្តទុកដាក់ចំពោះការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ,,,,
ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកដឹកនាំកិច្ចប្រជុំគណៈស្នងការព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ស្តីពីការជម្រុញឲ្យលោកស្នងការរងទទួលផែនការងារគ្រប់ផែន យកចិត្តទុកដាក់ចំពោះការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ពង្រឹងលើការងាររដ្ឋបាលគ្រប់ជំនាញ ពង្រឹងវេនប្រចាំបញ្ជាគ្រប់ស្រុក/ក្រុង ផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ការរីករាលជំងឺ(COVID-19) ដើម្បីការពារសុខមាលភាពមន្រ្តីនគរបាល និងការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃដោយសាប៊ូ ឫទឹកអាល់កុលមុនពេលធ្វើការងារ។ ហើយនៅថ្ងៃខាងមុខនេះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានពិភាក្សា និងឯកភាពគ្នាទាំងស្រុងក្នុងការធ្វើកង់ទីនកន្លែងរោងហូបបាយសង់ថ្មីសំរាប់កងកម្លាំងអន្តរាគមន៍ពិសេសចំនួន៤០នាក់ទៅ៨០នាក់ ដើម្បីត្រៀមប្រចាំការ (២៤ម៉ោងលើ២៤ម៉ោង) សម្រាប់កងអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងជាយថាហេតុផងដែរ៕
No comments