សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងអធិការក្រុងបាត់ដំបងបានឃាត់ខ្លួនបុរសគណៈពេលចេញល្បាតរួមវត្ថុតាងមួយចំនួន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ ដោយការចង្អុលបង្ហាញពីឯកឧត្តម ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ និងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី កុយ​  ហៀង​ ស្នង​ការ​រងផែន​ការងារគ្រឿងញៀន​នៃស្នងការដ្ឋាន​ នគរបាលក្រុងបាត់ដំបងកាលពីថ្ងៃសុក្រ១០កើតខែ ស្រាពណ៌ឆ្នាំជូតទោស័ក័ក ព.ស.​២៥៦៤​ ត្រូវនឹងថ្ងៃទី៣១ខែ កក្តដាឆ្នាំ២០២០ វេលាម៉ោង ០០និង ២៦នាទីចំណុចក្រុមទី៧ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។លោកវរសេនីយ៍ឯក ឆាង​ វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ដំបង កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងអន្តរាគម៍ បង្កាបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ  រុំ ប៊ុនរិទ្ធ ហៅ រាក់ ឬ ញ៉ាញ់ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស្នាក់បណ្តោះអាសន្ន ភូមិដំណាក់ហ្លួង សង្គាត់វត្តគរ ក្រុងបាត់ដំបង  ២. ឈ្មោះ ស៊ូ តាំ ភេទប្រុសអាយុ ៦០ឆ្នាំ មានទីលំនៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងវត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន២៨ ថង់.ទូរស័ព្ទដៃចំនួន០៣គ្រឿង
.ម៉ូតូ០១គ្រឿង ចាស់ ម៉ាកហុងដា ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC 0385។
បច្ចុប្បន្នវត្ថុតាងនិងសង្ស័យបានបញ្ជូនទៅកាន់ការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 


No comments