សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋានខេត្តកំពង់ចាមអញ្ជើញជាអធិបតីភាពរៀបចំកិច្ចប្រជុំជំរុញឲ្យកម្លាំងនគរបាលខេត្តកំពង់ចាមទាំងមូល ពង្រឹងលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការ នៃស្នងការដ្ឋានខេត្តកំពង់ចាមបើកកិច្ចប្រជុំជំរុញឲ្យកម្លាំងនគរបាលខេត្តកំពង់ចាមទាំងមូល ពង្រឹងលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរនៅព្រឹកព្រហស្បតិ៍ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដល់ខ្ពងខ្ពស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ២៧៨នាក់ក្នុងឱកាសកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការបានជំរុញដល់មន្ត្រីឱវាទទាំងអស់ត្រូវតែយកចិត្តទុកដាក់និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋទាំងមូលក្នុងខេត្តកំពង់ចាម៕









No comments