សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
     
ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវនឹងព្រឹកថ្ងៃព្រហស្បត្តិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយរងទីចាត់ការ និង ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង ស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យគ្រប់គ្រងធនធានមនុស្សសាលាក្រុង ស្រុក។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងកំណែទម្រង់ និងការផ្ទេរមុខងារ របស់ថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាវគ្គបណ្តុះបណ្តាលនេះនឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដែលសិក្ខាកាម និងអ្នកសម្របសម្រួល យកចិត្តទុកដាក់ សហការគ្នាដោយរលូន សិក្សាស្វែងយល់ និងពិភាក្សាគ្នាលើប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ ដោយបង្កើនការយល់ដឹង និងដំណោះស្រាយចំពោះការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្បាស់ជាងមុន។បន្ទាប់ពីបានរំលឹកបន្ថែមនូវចំណេះដឹង និងបទពិសោធន៍តាមរយៈ វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម បានសំណូមពរដល់លោក លោកស្រី និងសិក្ខាកាមទាំងអស់ យកទៅអនុវត្តនៅរដ្ឋបាលរៀងខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត  ៕











No comments