Breaking News

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ម្ដាយក្មេក ឯកឧត្តម សួន ឈាងលី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ម្ដាយក្មេក ឯកឧត្តម សួន ឈាងលី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ,នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមក្នុងពីធីគោរពវិញ្ញាណក្ខន្ធសពឧបាសិកា​ ឈិន​ គឹមអ៊ន់​ ត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សួន​ ឈាងលី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណៈភាព កាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធិ៍ ស្ថិតនៅភូមិនាងគង្ហីង​ សង្កាត់សំបួរមាស​ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន៤,០០០,០០០រៀល ដើម្បីចូលរួមជាបច្ច័យបុណ្យ ប្រគល់ជូនក្រុមគ្រួសារនៃសព ផងដែរ ៕










No comments