បុរសម្នាក់ប៉ុនបងរំលោភយុវតីម្ដងហើយមិនបានសម្រេចតែរំលោភលើកទី២ជាប់ខ្នោះបានសម្រេចត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយជ្រំុឃាត់ខ្លួនពីបទរំលោភសេពសន្ថវ:លើអនិតិជនបានសម្រេច,,,,,
ខេត្តកណ្តាល៖បុរសម្នាក់បានធ្វើសកម្មភាពរំលោភលើយុវតីបានសម្រេចត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលសាយជ្រុំឃាត់ខ្លួនក្រោយពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងហេតុការណ៍កើតហេតុត្រូវនឹងថ្ងៃព្រហស្បតិ៍១០ កើតខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស ២៥៦៤ត្រូវនិងថ្ងៃទី៣០កក្កដាឆ្នំា ២០២០វេលាម៉ោង ៧នឹង០០នាទីព្រឹកស្ថិតនៅចំណុចភូមិស្វាយជ្រំឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
បើតាមការបញ្ជាក់ពីយុវតីរងគ្រោះម្នាក់ឈ្មោះ វ .ស.ន.សូ.រ.យា ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមើលក្មួយមានទីលំនៅភូមិ ត្រពាំងធំឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ,បានប្រាប់សមត្ថកិច្ចថាជនសង្ស័យឈ្មោះយ៉ាន់ ចាន់ ហួន ហៅ ក្លូ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណងមានទីលំនៅ ភូមិក្រសាំងឃុំ ត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មុនកើតហេតុជនរងគ្រោះបានមកស្នាក់នៅជាមួយម្តាយផ្ទះជួលភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ធ្វើសំណង់ក្នុងបូរីចតុមុខរឺឯជនសង្ស័យក៍មកស្នាក់ធ្វើសំណង់ក្នុងបូរីចតុមុខនោះដែរ ដោយបន្ទប់នៅក្បែគ្នា។នៅក្នុងអំឡុងខែ៦ឆ្នាំ២០២០ ម៉ោង១០នឹង០០នាទីជនសង្ស័យបានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះ ពេលនោះ ជនសង្ស័យនិយាយថាអញ សុំបឺតមាត់និងអោបមួយ ជនរងគ្រោះមិនឆ្លើយតបទេរួចរត់ចេញពីបន្ទប់មកក្រៅក្រោយមកប្រាប់ម្តាយដែរតែម្តាយមិនប្តឹងសមត្ថកិច្ចទេដោយគិតថាមិនបានប៉ះពាល់ផង។នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ ម៉ោង៦នឹង៣០នាទីព្រឹកបងស្រី
បង្កើតជនរងគ្រោះចេញទៅធ្វើការទុក ជនរងគ្រោះឲ្យដេកនៅជាមួយក្មួយៗបិទទ្វារតែមិនបានដាក់គន្លឹះទ្វារទេលុះមកដល់ម៉ោង៧នឹង០០នាទីព្រឹកជនសង្ស័យរុញទ្វារបន្ទប់ចូលក្នុងបន្ទប់ជនរងគ្រោះរួចស្ទុះទៅចាប់ជនរងគ្រោះសង្គ្រប់ពីលើ យកដៃម្ខាងខ្ទប់មាត់និងដៃម្ខាងទៀតស្រាតខោជនរងគ្រោះ ជនរងគ្រោះខំស្រែកតែស្រែកមិនរួចឡើយ ជនសង្ស័យបាន ធ្វើសកម្មភាពរំលោភរហូតបានសំរេចរួចជនសង្ស័យដើរចេញទៅបន្ទប់របស់ខ្លួនបន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្រាប់បងស្រីខ្លួនក្រោយមកបងស្រី និងម្តាយបងថ្លៃប្រុស បានជិះម៉ូតូមកកន្លែងកើតហេតុហើយបានឃាត់ជនសង្ស័យនិងរាយការណ៍ជូនប៉ុស្តិ៍នគរបាលស្វាយជ្រំ កម្លាំងប៉ុស្តិ៍ស្វាយជ្រំឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី។
No comments