សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយចុះស្រាវជ្រាវ និងចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់សាលាដំបូងខេត្កកណ្តាល,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយក្រោយពីទទួលបានដីកាបង្គាប់ពីសាលាដំបូងខេត្តកណ្ដាលបានចុះប្រតិបត្តិការស្រាវជ្រាវឈានទៅដល់ចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់សាលាខេត្តកណ្តាល នៅថ្ងៃ ព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦នឹង៤៥នាទី នៅចំណុចភូមិស្តៅកន្លែងឃំុដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក ព្រុំ សំណាងអធិការនៃអធិការដ្ឋានស្រុកកៀនស្វាយក្រោយពីបានទទួលដីកាបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាលបានចុះអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួនបុរសម្នាក់លោកអធិការបានកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ចុះស្រាវជ្រាវនឹងបានធ្វើការចាប់ខ្លួនជនត្រូវចោទ ឈ្មោះអុល ពុធ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិកំពង់ស្វាយឃំុកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្ដាល។ស្នាក់នៅបណ្តោះអាសន្នភូមិស្តៅកន្លែងឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបានប្រព្រឹត្តនៅភូមិកំពង់ស្វាយឃំុកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។ករណីនេះកាលពីថ្ងៃទី៣០ ខែធ្នូ ២០១៩។ដោយមានដីកាបង្គាប់លេខ២២៣ បគ.ចខ/២០ ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ របស់លោកស្រី ហេង ផល្លា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្នជនត្រូវចោទទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី។






No comments