លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា លើកទិសដៅខែសីហា ឆ្នាំ២០២០ និងផ្សព្វផ្សាយលម្អិតប្រកាសរបស់ក្រសួងមហាផ្ទៃ,,,,,
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា លើកទិសដៅខែសីហា ឆ្នាំ២០២០ និងផ្សព្វផ្សាយលម្អិតប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ៩កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៤នឹង៣០នាទីសេចក្តីណែនាំរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្មស្តីពីការផ្ទេរសមត្ថកិច្ច បែបបទ និងនីតិវិធី នៃការចុះបញ្ជី ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ។
បន្ថែមលើនេះលោកអធិការក៏បានផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងមូលដ្ឋាន ដោយមានការចូលរួមពីលោក លោកស្រីអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្ដិ៍ទាំងអស់៕
No comments