វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រោមអធិបតីភាព លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រាមានការចូលរួមលោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុកចន្ទ្រា,,,,,,,
ស្វាយរៀង៖លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុកចន្ទ្រា និង លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកចន្ទ្រា
នៅព្រឹកពុធ ៩កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០
ស្ថិតនៅបរិវេនវត្ត ព្រៃខ្លូត ហៅវត្តច្រេស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងវេទិការនេះមានលោកសមាជិកក្រុមប្រឹក្សាស្រុកលោក អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធាននិង អង្គភាពចំណុះសាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិនានាក្នុងឃុំ ច្រេស និងឃុំចន្ទ្រា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន១១៤នាក់។
មានប្រសាសន៍នាឳកាសវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅពេលនេះលោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិក សមាជិការនៃអង្គវេទិការទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញអោយឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បងនៃការរៀបចំអង្គវេទិការនិងរួមគ្នារកដំណោះស្រាយ បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
លោក ថន ថាវុទ្ធា អភិបាលស្រុកបានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាឃុំ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយះការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕
No comments