លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រធានក្រុមការងារចុះជួយឃុំស្លក្រាមជំនួស ឯកឧត្តម អាត់ ខែម ប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក រួមទាំងក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ បានយកអំណោយនឹងគ្រឿងបរិគោគមួយចំនួនជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារក្នុងស្រុកស្វាយចេក,,,,
ខេត្តបន្ទាយមានជ័យ៖លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រធានក្រុមការងារចុះជួយឃុំស្លក្រាមជំនួស ឯកឧត្តម អាត់ ខែម ប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក រួមទាំងក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ បានយកអំណោយនឹងគ្រឿងបរិភោគមួយចំនួនជូនប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកស្វាយចេកត្រូវនឹងថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៩កក្កដាឆ្នាំ២០២០ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ បានពពាំនាំនូវការសួរសុខទុកនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ខមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ទៅសួរសុខទុក្ខប្រជាពលរដ្ឋ ឈ្មោះ ភួង ជិន ភេទ ប្រុស អាយុ ៦៧ ឆ្នាំ បន្ទុកគ្រួសារ ០៤ នាក់ ដែលជួបការលំបាកជីវភាពរស់នៅក្នុងភូមិ ខ្លែងពណ៍ត្បូងឃុំស្លក្រាមស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ។
អំណោយនិងគ្រឿងបរិភោគមួយចំនួនរួមមាន៖
អង្ករ ១ការ៉ុង .ទឹកស៊ីអ៉ីវ០២យួរ .ទឹកត្រី០ ២យួរ. ត្រីខ ០២យួរ .មី០២កេស .ប៊ីចេង០១គីឡូ. ប្រេងឆា ០២ ដប ទឹកបរិសុទ្ធ ០៦ យួរ និង ថវិកា ចំនួន ៣០ម៉ឺន រៀល ។
No comments