សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយនារី និងមាតា ជនជាតិភាគតិច សួយ ជិត ៤០០នាក់ នៅខេត្តកំពង់ស្ពឺ,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមាតា (ជនជាតិភាគតិច សួយ) នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណជិត ៤០០នាក់ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនេះ លោកស្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ដោយសម្តេចទាំងទ្វេរ តែងតែ គិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកស្រីបានបន្តទៀតថា ៖ ពិធីនេះរៀបចំឡើងបានដោយសារប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺក៏ បានប្រែក្លាយពីតំបន់ដែលពោរពេញដោយសង្គ្រាម មកជាតំបន់ដែលមាន ការអភិឌ្ឍន៍ប្រកបដោយសក្តានុពល ប្រកបដោយភាពទាក់ទាញ់។ ការរីកចម្រើន ទាំងនេះ ក៏បានកើតចេញពីការចូលរួមចំណែករបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ហើយក្នុងនោះក៏មានស្រ្តីខេត្តកំពង់ស្ពឺផងដែរ ។

លោកស្រីក៏បានលើកឡើងអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារ សង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមាន វិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ដើម្បីធានាការ លើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនជាអតិបរិមា ជាពិសេស ការបានដាក់ឱ្យដំណើរការ នូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធី ជំនួយសង្គមពិសេសដែលមិនអចិន្ត្រៃយ៍ សំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ក្នុងអំឡុងពេលកូវីដ ១៩ និងការអនុវត្តគោលនយោបាយ ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ ។

លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តគោរព និងអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាត​សង្គម និងវិធានការនានាតាមការកំណត់របស់ ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺកូវីដ ១៩ នេះ។

ជាទីបញ្ចប់ លោកស្រីបានចែកអំណោយជូនដល់ស្រ្តី និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មវិធី នូវសារ៉ុង ១ ក្រម៉ា ១ និងថវិកាមួយចំនួន៕

No comments