សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនឹងលោក ភោគ លន់ចៅសង្កាត់បានដឹកនាំងកងកម្លាំងមូលដ្ឋានចុះបាញ់ទឹកសំអាតផ្លូវថ្នល់បណ្តោយផ្លូវជាតិលេខ៥,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមាជ័យ៖លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកភោគលន ចៅសង្កាត់បានដឹកនាំកងកម្លាំងមូលចុះបាញ់ទឹកសំអាតបណ្តោលផ្លូវជាតិលេខ៥ត្រូវនឹងព្រឹក ថ្ងៃចន្ទ ៧ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ លោក គាត ហ៊ុល អភិបាល នៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញ ដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន កងកម្លាំង ដោយមានការចូលរួមពី មន្ត្រីសាលាក្រុង លោក ចៅសង្កាត់ មេភូមិ អនុភូមិ កម្លាំងនគរបាលចរាចរណ៍ កម្លាំងប្រជាការពារតាមបណ្ដាល ភូមិ នាំយករថយន្ត ដឹកទឹក លាងសម្អាត ផ្លូវសាធារណៈ តាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពី សួនច្បារប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត រហូតដល់ស្តុបផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ជាមួយគ្នានេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានអំពាវ​នាវ សូម ឱ្យ បងប្អូនប្រជាពលរដ្ឋ ចូលរួម បោស សំអាត អនាម័យបរិវេណមុខផ្ទះរបស់ ខ្លួន អោយបានស្អាតជាប្រចាំ ផង ជាពិសេសសូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា បរិស្ថានស្អាតកើតឡើងពីយើងទាំងអស់គ្នា ៕









No comments