ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងក្នុងខណ្ឌចំការមនត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប នឹងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់,,,,
ភ្នំពេញ ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងហ្គេមបាញ់ត្រីដ៏ធំយីហោមណ្ឌលកំសាន្តអធិរាជ មួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឆ្មក់បង្ក្រាបជាលក្ខណះទ្រង់ទ្រាយធំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកដំណេីរកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រកបអាជីវកម្មក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះបានបេីកដំណេីរការមួយរយះធំមកហេីយ និងតែងតែមានមនុស្សប្រុសស្រីទាំងជនជាតិខ្មែរ និងជនជាតិចិនជាច្រេីននាក់ចូលមកលេងមិនខ្វល់ពីបញ្ហាអ្វីនោះឡេីយ ។ រហូតនៅយប់ថ្ងៃកេីតហេតុ ក៏ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថជាច្រេីននាក់ចុះមកសម្រុកចូលទៅបង្ក្រាប និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រេីននាក់ដាក់ខ្នោះបញ្ចូនឡេីងទៅលេីរថយន្តតែម្ដង ។
ពាក់ព័ន្ធការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលេីនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនបានប្រាប់ពីកំហុស ឬបទល្មេីសអ្វីនោះទេ ដោយគ្រាន់តែឃេីញចាប់មនុស្សប្រុសស្រីជាច្រេីននាក់ដែលចូលទៅលេង ដាក់ឡេីងលេីរថយន្តបញ្ចូនទៅកាន់ទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ។ ដោយឡែកទូហ្គេមបាញ់ត្រីខាងលេី មិនបានដកហូតនោះទេ បានត្រឹមតែបិតទីតាំងនោះជាបណ្ដោះអាសន្ន ៕
No comments