លោក ប៉ាល់ ពៅ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបាណន់បើករថយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបង្ករអោយទៅបុករថយន្តពីក្រោយម៉ាក់ lexus ពណ៌ស NX-200T បង្កឲ្យមានអ្នករងរបួស!!!
ខេត្តបាត់ដំបង ៖ផ្សាយចេញថ្ងៃទី ០៥ ខែមិនា ឆ្នាំ ២០២៥ បើតាមប្រភពបណ្ដាញព័ត៌មានផេក(Admin Tin) បានផ្សព្វផ្សាយមានករណីរថយន្តមួយគ្រឿងម៉ាក់ ម៉ាស្តា ពណ៍(ស)បើកទៅបុកពីក្រោយរថយន្តលុចស៊ីសពណ៌ ស បង្កឲ្យមានអ្នករបួស កើតហេតុនៅចំណុចទីតាំងស្តុបបាណន់នាវេលាម៉ោង០៩និង៤៥នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមប្រភពបន្តទៀតឲ្យដឹងថាអ្នកបើកបររថយន្តម៉ាក់ស្ដារពណ៌(ស) ស្លាកលេខភ្នំពេញ៖2AU-9009 បើកបរដោយលោក ប៉ាល់ ពៅ ដែលមានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាណន់ បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ បង្កឲ្យទៅបុករថយន្តមួយគ្រឿងទៀតកំពុងរង់ចាំស្តុប ចំពីក្រោយពេញមួយទំហឹងបណ្តាលអោយរថយន្តរងគ្រោះម៉ាក់ lexus ពណ៌ស NX-200T ស្លាកលេខកម្ពុជា៖L I N 9449 បើកបរដោយបុរសម្នាក់ដឹកគ្រួសារបណ្តាលអោយរងរបួសក្បាលយ៉ាងដំណំ ចំណែកឯលោក ប៉ាល់ ពៅ ដែលមានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាណន់ក្រោយពីបើករថយន្តប៊ុករថយន្តជនរងគ្រោះ មានគេគ្រាលោកទាំងស្រវឹងជោគជាំចេញពីឡាន ក្នុងនាមជាមន្ត្រីអាវុធហត្ថនិងជាមេបញ្ជាការស្រុកមួយរូប បែជាមិនគោរពច្បាប់ចរាចរណ៍ ផឹកស៊ីស្រវឹងជោគជាំ មិនសម្រាក មកបើកបរក្នុងស្ថានស្រវឹងទាំងកំរោលដោយមិនទប់លំនឹងខ្លួនបានក្នុងស្ថានភាពស្រវឹងទៅបុកជាមួយរថយន្តនៅចាំស្តុបពីមុខទៅវិញ។
សំណាងល្អហើយតែម្ចាស់រថយន្តនៅពីមុខមិនបណ្ដាលឲ្យបាត់បង់ជីវិត ត្រឹមតែរងរបួស ពលរដ្ឋសង្ឃឹមថាសង្ឃឹមថា លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានវិធានការយ៉ាងមឹងម៉ាត់ចំពោះកងកម្លាំងមិនគោរពច្បាប់បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបង្កឲ្យមានអ្នករងរបួសតាមផ្លូវសាធារណៈ។
ដើម្បីរឹតបន្តឹងដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាពិនិត្យដោយក្តីអនុគ្រោះចំពោះលោក ប៉ាល់ ពៅ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបាណន់បើកបររថយន្តបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងកំពុងល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបង្កឲ្យមានអ្នករងរបួស
-យោងតាមមាត្រា ៧២ នៃច្បាប់ចរាចរណ៍ផ្លូវគោកជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាម ក្នុង ១លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុង ១ លីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨ សែនរៀល ដល់ ៤ លានរៀល។ ដោយឡែកក្នុងមាត្រា ៧២ បានចែងថា អ្នកបើកបរត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ អ្នកគ្រប់គ្រង ឬកម្មសិទ្ធិករត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណីក្នុងករណីយានជំនិះរបស់ខ្លួនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ៕
រាយការណ៍ដោយ៖លោក សៅ កុសល {TK03}ប្រចាំខេត្តបន្ទាយមានជ័យ!!!
No comments