Breaking News

ទីតាំងមួយកន្លែងប្រជាពលរដ្ឋសង្ស័យថាលួច បើកសិប្បកម្មកែច្នៃកំពឹសតូចៗ យកទៅប្រទេសវៀតណាមគ្មានច្បាប់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ ២០២៥ ប្រភពពីប្រជានេសាទបានខ្សឹបឲ្យដឹងថា÷ មានជនជាតិវៀតណាម ដែលប្រកបមុខរបរទិញកូនកំពឹសតូចៗ ដែលបានមកពីការដាក់របាំងស្បៃមុង ដែលជាឧបករណ៍ល្មើសនិងច្បាប់ជលផល ដឹកតាមកាណូតមកមាត់ទឹកកំពង់ឆ្នុកទ្រូ រួចដាក់តាមរម៉កយកទៅកែច្នៃយកទៅប្រទេសវៀតណាម នៅដីមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥២សេ ចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សិប្បកម្មកែច្នៃកូនកំពឹសតូចៗនោះត្រូវបានគេសង្ស័យថា÷ មានច្បាប់ឬក៏គ្មានច្បាប់នោះទេ រៀងរាល់ព្រឹកទូកដែលដឹកកូនកំពឹសតូចៗ ដែលបានមកពីការនេសាទដាក់របាំងស្បៃមុង មិនក្រោមពី ១០ ទូកនោះទេ បានដឹកយកមកឡើងនៅមាត់ទឹកកំពង់ឆ្នុកទ្រូ រួចលើកដាក់រ៉ូម៉កដឹកយកមកនៅទីតាំងខាងលើ នេះគ្រាន់តែជាប្រភពរបស់ប្រជានេសាទនៅ ក្នុងឃុំឆ្នុកទ្រូ គ្មានច្បាប់ឬក៏មានច្បាប់យ៉ាងណានេះ អាស្រ័យទៅលើអាជ្ញាធរមន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធ សូមធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅ។

ប្រជាពលរដ្ឋសំណូមពរ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនិងលោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌមេត្តាគួរតែដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងមួយកន្លែងនេះជាក់ស្ដែងដើម្បីស៊ើបអង្កេត និងទប់ស្កាត់ ឱ្យបានទាន់ពេលវេលាចូលរួមចំណែកថែរក្សា និងអភិរក្ស សម្បត្តិធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្ស៕

រាយការណ៍ដោយ៖លោក អឿន វណ្ណៈ(TK08)ប្រចាំខេត្តកំពង់ឆ្នាំង!!



No comments