សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញចូលរួមក្នុងកម្មវិធីតុមូលអបអរសាទរទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍រៀបចំដោយសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ក្រោមប្រធានបទ"យើងទាំងអស់គ្នាចូលរួមបង្ការនិងទប់ស្កាត់ពីជំងឺអេដស៍"!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញចូលរួមក្នុងកម្មវិធីតុមូលរៀបចំលោក សុង សារិទ្ធ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ នៃទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ០១ធ្នូ ក្រោមប្រធានបទ "យើងទាំងអស់គ្នាចូលរួមបង្ការនិងទប់ស្កាត់ពីជំងឺអេដស៍" និងមានការចូលរួមពី លោក សន នីសា  មកពីអង្គការ សុខភាពបុរសកម្ពុជា។

យើងដឹងហើយថាថ្ងៃ១ធ្នូគឺជាថ្ងៃទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ លោក សុង សារិទ្ធ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានបង្កើតកម្មវិធីនេះឡើងដើម្បីចូលរួមចំណែកជួយសង្គមចែករំលែកទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាយុវជន-យុវតីនិងក្រុមបម្រើការកំសាន្តទាំងអស់ឲ្យបានដឹងនិងស្វែងយល់ក្នុងការទប់ស្កាត់និងបង្ការពីជំងឺអេដស៍និងជំងឺកាមរោគផ្សេងៗ ចៀសវាងជំងឺនេះអាចនឹងឆ្លងទៅដល់ខ្លួនយើងនិងក្រុមគ្រួសារយើងក៏ដូចជាសហគមន៍យើងសង្គមយើងនិង។បើសិនជាយើងនៅតែព្រងើយកន្តើយភ្លេចក្នុងការទប់ស្កាត់បង្ការឲ្យបានត្រឹមត្រូវ។

លោក សន នីសា បុគ្គលិក អង្គការ សុខភាពបុរសកម្ពុជា តួនាទី  អ្នកអប់រំតាមសហគមន៍បានលើកឡើងថាងឺអេដស៍គឺកើតឡើងគ្រប់វ័យ១៥ឆ្នាំឡើងទៅភាគច្រើនដោយគាត់មិនបានយល់ដឹងពីការទប់ស្កាត់និងបង្ការពីជំងឺនេះដោយគាត់ទុកចិត្តទៅលើដៃគូរបស់គាត់។ឬស្គាល់គ្នារយៈពេលខ្លីតែមានការអៀនខ្មាស់ពេលដែលនៅជាមួយដៃគូដោយមិនបានប្រើស្រោមអនាម័យថ្នាំប្រឹព(Prep )ត្រឹមត្រូវដើម្បីទប់ស្កាត់មុនពេលរួមភេទ។ព្រោះស្រោមអនាម័យនិងថ្នាំប្រឹប(Prep )អត្ថប្រយោជន៍ គឺការពារកុំឲ្យឆ្លងមេរោគអេដស៍ពីរដៃគូយើង។

ជំងឺអេដស៍ឬហៅថា (HIV) គឺជាជំងឺមួយដែលបណ្ដាលឱ្យប្រព័ន្ធភាពសុំា របស់មនុស្ស ចុះខ្សោយ ដែលងាយឱ្យងាយជំងឺឱកាសនិយមឆ្លងចូលបាន ដូចជា ជំងឺរបេង រលាកស្រោមខួរ ជំងឺមហារីកតម្រងនោម មហារីកសួត មហារីក កូនកណ្ដុរជាដើម។

យោងតាមរយៈអង្គការសុខភាពពិភពលោក WHO ក៏បានបញ្ជាក់ឱ្យដឹងផងដែរថាមនុស្សគ្រប់គ្នាគឺអាចនឹងប្រឈមកើតជំងឺអេដស៍ ដូច្នេះ ការធ្វើត្តេស រកមេរោគជំងឺអេដស៍ទុកមុនគឺល្អបំផុតសម្រាប់សុខភាពខ្លួនឯង។

ជាមួយគ្នានេះដែរ តាមរយៈការចែករំលែករបស់លោក សន នីសា ក៏បានបន្ថែមផងដែរថា សូមបងប្អូនឈប់ព្រួយបារម្ភ សូមក្លាហានឡើង និងហ៊ានទៅធ្វើត្តេសរកមើលមេរោគអេដស៍ ប្រសិនណាធ្វើត្តេសអវិជ្ជមាននោះបងប្អូននឹងសប្បាយចិត្ត សប្បាយរីករាយ អស់កង្វល់តែ ប្រសិនណាធ្វើត្តេសឃើញវិជ្ជមាននោះ មានន័យថាបងប្អូនកើតជំងឺអេដស៍ តែបងប្អូនអាចនិងទទួលការព្យាបាលបាលបានទាន់ពេលវេលា តាមរយៈឱសថប្រឆាំងមេរោគអេដស៍ ឬក៏ថ្នាំពន្យារជីវិត មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រ្គាបមេរោគជំងឺអេដស៍ការពារអាយុជីវិត។ 

ជាការពិតណាស់ អ្នកដែលផ្ទុកមេរោគអេដស៍  ដែលទទួលបានការព្យាបាលទាន់ពេល ជាមួយនឹងការលេបថ្នាំទៀងទាត់ ត្រឹមត្រូវ នឹងធ្វើឱ្យសុខភាពនៅតែល្អដដែល មិនធ្វើឱ្យធ្លាក់ខ្លួនប្រឈមនឹងជំងឺឱកាសនិយមឡើយ មានន័យថាអាចរស់នៅ អាចប្រឈមរបបជាប្រចាំថ្ងៃដូចអ្នកធម្មតាដូចគ្នា។

គូសបញ្ជាក់ឱ្យដឹងផងដែថា ការពិនិត្យរកមើលមេរោគអេដស៍ គឺសំខាន់ខ្លាំងណាស់ ប្រសិនណាវិជ្ជមានគ្រូពេទ្យនឹងអាចព្យាបាលទាន់ពេលវេលា ជាពិសេសអ្នកដែលដឹងខ្លួនបានប្រព្រឹត្តិដែលនាំឱ្យខ្លួនប្រឈមកើតជំងឺអេដស៍។ លោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ ក៏បានបញ្ជាក់ថា ទោះបីអ្នកកើតជំងឺអេដស៍ក៏ដោយ តែប្រសិនណាអ្នកទទួលបានការព្យាបាលទាន់ពេលវេលា ព្យាបាលបានត្រឹមត្រូវ លេបថ្នាំទៀតទាត់អ្នកអាចរស់នៅ ធ្វើការ មានសុខភាពល្អ គ្មានប្រឈមជំងឺឱកាសនិយម ដូចអ្នកធម្មតាអ៊ីចឹង៕

ក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសុខភាពបានចូលរួមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ដឹងបានចូលរួមមតិក្នុងនាមជាប្រធានសមាគមនិងជាអ្នកសារព័ត៌មានរូបក៏បានចូលរួមចំណែកផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសាកលលោកជាពិសេសទៅដល់យុវជនយុវតីនិងបងប្អូនកម្មករកម្មការិនីបម្រើការរោងចក្រនិងនិងក្រុមបម្លែងភេទនិងក្រុមបម្រើការកំសាន្តឱ្យបានជ្រាបនិងចូលរួមទប់ស្កាត់និងបង្ការឲ្យបានគ្រប់គ្នា ។

សារព័ត៌មានត្រូវបានគេចាត់ទុកថាជាអ្នកនាំពាក្យយ៉ាងសំខាន់ពីប្រជាជនទៅអ្នកដឹកនាំ និងអ្នកដឹកនាំមកប្រជាជន។ បន្ថែមពីលើនេះ សារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវក៏អាចជួយកសាងសមត្ថភាពក្នុងការគិតពិចារណា បង្កើនចំណេះដឹង និងគុណភាពនៃការរស់នៅដល់ប្រជាជនបានយ៉ាងល្អផងដែរ។ 

សារព័ត៌មានក៏ជាច្រកក្នុងការបង្ហាញសារអប់រំយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ ឬអ្នកជំនាញទៅកាន់ប្រជាជនតាមរយៈអត្ថបទអប់រំ ដែលជំរុញឱ្យប្រជាជនចេះអភិវឌ្ឍន៍បំណិនជីវិត ស្វែងយល់ពីបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ និងចំណេះដឹងនានាផ្នែកវិជ្ជាជីវៈដែលសង្គមត្រូវការ។ 

សារព័ត៌មានអាចនឹងបំផុសឱ្យប្រជាជនចូលរួមកាន់តែសកម្មក្នុងសកម្មភាពដោះស្រាយបញ្ហារួមរបស់សង្គមដូចជា យុទ្ធនាការប្រឆាំងជំងឺអេដស៍ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងអំពើហិង្សាក្នុងសង្គមជាដើម។

ឆ្លៀតឱកាសនោះដែរលោកប្រធានសមាគមបានប្រគល់វត្ថុអនុស្សាវរីយ៍កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនទៅដល់លោក សុង សារិត ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យនិងលោក សន នីសា អង្គការ សុខភាពបុរសកម្ពុជាព្រមទាំងសមាជិកសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ម្នាក់មួយក្បាលទុកមើលនិងសិក្សាឲ្យយល់ពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោមការរិះគិតយ៉ាងល្អិតល្អន់ពីរឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រមូលធាតុផ្សំចូលបង្កើតបានជាធម្មនុញ្ញវិជ្ជាជីវៈដោយដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈកាលពីថ្ងៃទី០៦ខែសីហាឆ្នាំ ២០២៤ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះគឺសម្រាប់តម្រង់ទិសដៅទៅដល់អ្នកសារព័ត៌មានដូចជាអ្នកសារព័ត៌មានអាជីពឱ្យស្វែងយល់ពីគុណតម្លៃនៃសៀវភៅនេះនិងតម្រង់ទិសអ្នកសារព័ត៌មានយើងឲ្យមានក្រមសីលធម៌។

កត្តាទាំងនេះហើយគឺការរិះគិតឡើងពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយយកចិត្តទុកដាក់ជូនចំពោះអ្នកសារព័ត៌មានយើងគ្រប់រូបក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យបានសិក្សានិងយល់ពីគុណតម្លៃសៀវភៅនេះ។

ជាចុងក្រោយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុង សារិត ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានបង្កើតកម្មវិធីនេះឡើងដើម្បីចូលរួមចំណែកជួយសង្គមហើយក៏សូមជូនពរទៅដល់លោកប្រធានសមាគមទទួលបានជោគជ័យភារកិច្ចសូមអរគុណ។






No comments