សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យទទួលបានប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងក្រោមការអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បើយើងធ្វើដំណើរពីរង្វង់មូលចោមចៅឆ្ពោះទៅស្រុកអង្គស្នួលខេត្តកណ្ដាលនៅបណ្ដោយផ្លូវជាតិលេខ៤ យើងក្រឡែកមើលខាងឆ្វេងដៃឃើញថាកម្មភាពកំពុងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញបានដាក់ប្រព័ន្ធលូរំដោះទឹកក្នុងរដូវវស្សានេះ ដល់ធំ រវាង ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល ក្នុងរាជធានីភ្នំពេញ ។

បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនិងបណ្ដាលខេត្តនាៗឆ្លងកាត់ផ្លូវជាលេខ៤ ចំណុចខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល សង្កេតឃើញថាសាលារាជធានីភ្នំពេញក្រោមការដឹកនាំដល់ខ្ពង់ខ្ពស់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ លោកតែងតែយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេគឺការស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀតនិងអាងស្តុបទឹក ដើម្បីរំទឹកចេញពីភ្នំពេញនារដូវវស្សា ស្របតាមគោលនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងក្រោមម្លប់សន្តិភាពមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សមិទ្ធផលនៃការស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀតនិងអាងស្តុបទឹក ទាំងនេះគឺជាការដែលយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញដោយមានកិច្ចសហការជាមួយក្រសួងសាធារណការនិងក្រសួងធនធានទឹកដើម្បីជួយក្នុងការអភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងភ្នំពេញដែលមានស្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបញ្ជៀសការជន់លិចនារដូវវស្សា។

សមាគមនសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមថែក្សា ប្រព័ន្ធលូរប្រឡាយ កុំបោសចោលសំរាមចូលទៅក្នុងប្រព័ន្ធលូ ជួយសំអាតសំរាម ដីនៅមាត់លូជាប្រចាំ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ញ៉ែកសំរាមដាច់ពីគ្នា យកមកចោលខាងក្រៅតាមការកំណត់ របស់ក្រុមហ៊ុន ប្រមូលសំរាម ពិសេសត្រូវបង់ទូទាត់ថ្លៃប្រមូលសំរាមអោយបានទៀងទាត់រាល់ខែ ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា។



No comments