សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សេចក្តីប្រកាសព័ត៌មាន សម្រេចផ្ដល់ សមាសភាពសមាជិកសមាជិកាថ្មី នៃស្ថានីយទូរទស្សន៍អនឡាញ អង្គភាពសារព័ត៌មាន S.A TVHD!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ: ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៤ វត្តមានដ៏ខ្ពង់ខ្ពស់ បណ្ឌិត ដួង អក្ខរា អគ្គនាយកនៃស្ថានីយទូរទស្សន៍អនឡាញ S.A TVHD បានសម្រេចនិងតែងតាំងសមាសភាពសមាជិកថ្មីបន្ថែមទៀតក្នុងអង្គភាព។

លោកបណ្ឌិតពិតជាមានសេចក្តីសមមនុស្សរីករាយនិងរំភើបចិត្តជាខ្លាំង។ដែលបានស្វាគមន៍លោកលោកស្រីអ្នកនាងកញ្ញាចូលមកកាន់គ្រួសារដ៏ធំរបស់យើងខ្ញុំ។ការចូលរួមរបស់លោកលោកស្រីអ្នកនាងកញ្ញាពិតជាមានសារៈសំខាន់ណាស់។ហើយយើងខ្ញុំជឿជាក់យ៉ាងមុតមាំថាលោកលោកស្រីអ្នកនាងកញ្ញាទាំងអស់នឹងអាចរួមចំណែកយ៉ាងសកម្ម។ក្នុងការសម្រេចគោលដៅរួមមួយជាមួយអង្គភាពយើងខ្ញុំ។

លោកបណ្ឌិត មានសេចក្តីសម្រេច និងការប្រកាស អំពីការចូលរួមរបស់សមាសភាពសមាជិកថ្មី ចំនួន ៥០រូប ចូលបម្រើក្នុងអង្គភាពសារព័ត៌មានរបស់យើង។សមាជិកសមាជិកាថ្មីទាំងនេះ គឺជាទំពាំងស្នងឬស្សី និងទេពកោសល្យវ័យក្មេងនិងមានសមត្ថភាពខ្ពស់ ដែលនឹងជួយពង្រឹងក្រុមការងារឲ្យបានល្អប្រសើរបន្ថែមទៀតនឹងលើកកម្ពស់គុណភាពនៃការផលិតព័ត៌មានពិតៗ និងបំបាត់ព័ត៌មានក្លែងក្លាយជូនសង្គមជាតិ 

ពោល: ក្រុមការងារថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងថ្មីទាំងចាស់ ទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលផ្សេងៗស្ដីពីរបបអ្នកសារព័ត៌មាន និងការសរសេរព័ត៌មានដែលត្រឹមត្រូវមានវិជ្ជាជីវៈច្បាស់លាស់ ហើយត្រូវចេះយល់ជាក់ស្ដែងក្នុងវិស័យព័ត៌មាន។ យើងទាំងអស់គ្នាត្រូវមានចំណេះដឹង។និងជំនាញយ៉ាងទូលំទូលាយក្នុងការសរសេរព័ត៌មាន ការថតរូប និង ការថតវីដេអូ 

ក្នុងថ្លែងសន្ទរកថាអង្គប្រជុំនោះផងដែរ លោកបណ្ឌិត ដួង អក្ខរាតំណាងអង្គភាពទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នេត្យ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែផ្ដល់នូវអនុសាសន៍និងការណែនាំដ៏មានតម្លៃជាពិសេសទាក់ទងទៅនឹងខ្លឹមសារព័ត៌មានដែលមានគុណភាព និងប្រកបដោយវិជ្ជាជីវៈ។ការលើកឡើងរបស់ឯកឧត្តម ពិតជាបានជួយជំរុញ និងការលើកទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នា។ ឲ្យខិតខំប្រឹងប្រែងនិងបន្តកែលម្អគុណភាពនៃការផលិតនិងផ្សព្វផ្សាយព័ត៌មាន ដើម្បីបំពេញតម្រូវការរបស់សង្គមយើង ខ្ញុំសូមប្រាជ្ញាថានឹងបន្តពង្រឹងសមត្ថភាពនិងការយល់ដឹងរបស់យើងខ្ញុំ ដើម្បីអនុវត្ត តាមអនុសាសន៍របស់ឯកឧត្តម ឲ្យកាន់តែមានប្រសិទ្ធភាព យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានការណែនាំនិងការគាំទ្រដ៏ថ្លៃថ្លាពីឯកឧត្តមដើម្បីជំរុញវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែរីកចម្រើននិងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ 

លោកបណ្ឌិតបន្តទៀតថា: ជឿជាក់យ៉ាងមុតមាំ ក្នុងការចូលរួមរបស់ពួកគាត់ទាំងអស់គ្នា និងជួយជំរុញការអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជា។ សូមកុំភ្លេច នៅប្រសាសន៍របស់ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពាក្យស្លោកទី១ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃកាលពិត ) ពាក្យស្លោកទី ២ (អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតរឿងដាក់អ្នកដទៃ )

លោកបណ្ឌិត ដួង អក្ខរា បានលើកឡើង លោកមាន7ចំណុចធំៗត្រូវយល់ដឹងបន្ថែម និងចងចាំទាំងអស់គ្នាដូចខាងក្រោម👇 

១/សមាជិកទាំងអស់ត្រូវតែមាន ការប្ដេជ្ញាចិត្តខ្ពស់ ហ្នឹងអត់ធ្មត់បំផុត ចំពោះវិស័យព័ត៌មាននិងការអប់រំឲ្យត្រូវនឹងវិជ្ជាជីវៈពិតប្រាកដ ឲ្យបានខ្ជាប់ខ្ជួនបំផុត ជាពិសេសនោះយើងទាំងអស់គ្នាមិនត្រូវតែផ្ដោតលើការផលិតព័ត៌មានដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជាផងដែរ។ ត្រូវតែប្តេជ្ញាក្នុងការផ្ដល់ការវគ្គបណ្ដុះបណ្ដាលនិងការអប់រំដល់អ្នកសារព័ត៌មានមួយក្មេង។ឬក៏អ្នកស្រឡាញ់នៅក្នុងវិស័យព័ត៌មាននេះ។ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ តួយ៉ាងជឿជាក់ថាក្នុងការវិនិយោគលើធនធានមនុស្សគឺជាការលើកកម្ពស់វិស័យព័ត៌មាននិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។

២/ក្រុមការងារស្ថានីយទូរទស្សន៍អនឡាញ S.A TVHD ទាំងអស់ រង់ចាំស្វាគមន៍ និងជួយបង្ហាត់បង្រៀន សមាជិកទាំង 25 ខេត្ត ក្រុង ដែលមានបំណងចង់ធ្វើជាអ្នកសារព័ត៌មាន ក្រុមការងារនិងប្រាប់ពីគន្លឹះសំខាន់ៗឲ្យចេះប្រើនៅប្រព័ន្ធអាយធី មួយចំនួន ដូចជាការថតរូប និងការកាត់វីដេអូ តាមប្រព័ន្ធស្មាតហ្វូន ដោយមិនគិតកម្រៃជើងសារអ្វីនោះទេ។

៣.របបនៃវិន័យសារព័ត៌មាននិងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាមានគោលដៅជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ដើម្បីធានានៅស៊េរីភាពបញ្ចេញមតិនិងការផ្ដល់ព័ត៌មានដល់សាធារណជន ។

៤.ធ្វើជាអ្នកសារព័ត៌មានត្រូវកំណត់គោលការណ៍ណែនាំអំពីការប្រកាន់ខ្ជាប់នូវសច្ចភាពត្រឹមត្រូវការមិនលំអៀង និងការគោរពសិទ្ធិឯកជនភាព។អ្នកសារព័ត៌មានត្រូវជៀសវាងការផ្សាយព័ត៌មានមិនពិតការញុះញង់ឬការបំផ្លាញកិត្តិយសបុគ្គល និងស្ថាប័ន។

៥.ការទទួលខុសត្រូវចំពោះការផ្សាយអ្នកសារព័ត៌មានត្រូវទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនបានផ្សាយចេញ។ក្នុងករណីមានកំហុស ឬការ ខកខានក្នុងការផ្សាយ អ្នកសារព័ត៌មាន មានកាតព្វកិច្ច កែតម្រូវ ឬធ្វើឲ្យប្រាកដថា ព័ត៌មានត្រឹមត្រូវ ត្រូវបានផ្សព្វផ្សាយពេញលេញបរិបូរណ៍។

៦.អ្នកសារព័ត៌មានត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការបណ្ដុះបណ្ដាលឲ្យបានច្រើននិងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់ខ្លួន។

៧/របបនៃវិន័យសារព័ត៌មាននិងវិជ្ជាជីវៈអ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ដើម្បីធានានៅការផ្ដល់ព័ត៌មានដែលមានគុណភាពនិងអាចទុកចិត្តបានដល់សាធារណៈជន

ជាចុងក្រោយនេះ ក្រុមការងារ និងថ្នាក់ដឹកនាំ សមាជិកសមាជិកាថ្មីចាស់ទាំងអស់ ដែលបានចូលក្រោមម្លប់នៃអង្គភាពសារព័ត៌មាន S.A TVHD យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកបណ្ឌិត ដួង អក្ខរា អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញ S.A TVHD ហៅកាត់ (ទ.ទ.អ.អ) និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ ហៅកាត់ (ស.ស.អ)ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមជាអធិបតីភាពក្នុងកម្មវិធីនាពេលនេះ។ សេចក្តីសន្ទរកថាដ៏វែងឆ្ងាយ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់លោក បណ្ឌិត ពិតជាផ្ដល់នូវការលើកទឹកចិត្ត ក៏ដូចជាចំណេះដឹងថ្មីៗជាច្រើនដល់យើងខ្ញុំទាំងអស់គ្នា។ជាពិសេសទាក់ទងទៅនឹងសហគ្រិន និងវិស័យព័ត៌មាននៅកម្ពុជា។ យើងខ្ញុំសង្ឃឹម

យ៉ាងមុតមាំថា នឹងបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀតពី លោកបណ្ឌិត នាពេលអនាគត ។ សូមជូនពរលោកបណ្ឌិតនិងលោកជំទាវបុត្រាបុត្រីទាំងអស់របស់លោក ទទួលបាននៅសុខភាពល្អបរិបូណ៌កម្លាំងខ្លាំងក្លា។ប្រាជ្ញាឈ្លាសវៃនិងជោគជ័យភារៈគ្រប់ភារកិច្ចទាំងអស់។




No comments