សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក រស់ យូហួត អគ្គលេខាធិការសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅលោកយាយ ជិន ប៉ុន មានជន្មាយុ៧៦ឆ្នាំ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នារព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក រស់ យូហួត អគ្គលេខាធិការសមាគមសារព័ត៌មានសុក្រឹត  តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅលោកយាយ ជិន ប៉ុន មានជន្មាយុ៧៦ឆ្នាំ សព្វថ្ងៃរស់នៅម្នាក់ឯងមានជីវភាពខ្វះខាត ដែលរស់នៅភូមិអង្គខ្លើឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

គ្រឿងឧបភោគ បរិភោគ ដូចជា៖

១.អង្ករ ១០គីឡូក្រាម

២.ទឹកត្រី ១យួរ

៣.ទឹកស៊ីអ៊ីវ ១យួរ

៤.ប៊ីចេង ២កញ្ចប់

៥.ត្រីខកំប៉ុង ១យួរ

៦.មីម៉ាម៉ា ១កេះ

៧.មីញាំលេខ ១ប្រអប់

៨.នំស្រួយ OMO ១កញ្ចប់

៩.នំ OMO ២កញ្ចប់

១០.ថវិការចំនួន ៥ម៉ឺនរៀល

នាឱកាសនោះលោក រស់ យូហួត អគ្គលេខាធិការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក នួន នី ប្រធានសមាគម ជូនពរលោកយាយទទួលបានសុខភាពល្អរឹងមាំងអាយុយឺនយូរជៀសពីជំងឺទាំងពួងទាំងឡាយ សូមលោកយាយថែទាំសុខភាពនិងឧស្សាហ៍ទៅពិនិត្យសុខភាពតាមមណ្ឌលសុខភាពឱ្យបានញឹកញាប់។

លោកយាយបានមានប្រសាសន៍ថាសូមជូនពរឱ្យសមាគមសារព័ត៌មានសុក្រឹតនិងក្រុមការងារសុំឲ្យរីកចម្រើនឈានទៅមុខបន្តទៀត ទៅណាមកណាប្រកបដោយសុវត្ថិភាពនិងជូនពរសមាគមជួបតែសេចក្តីសុខសេចក្តីចម្រើន។

សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែគិតគូរិះគិតគ្រប់មធ្យោបាយចូលរួមកិច្ចការសង្គមការងារមនុស្សធម៌គិតគូដល់បងប្អូនជាសមាជិកមិនមែនជាសមាជិកនិងប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមរយៈអ្នកសារព័ត៌មានផ្សព្វផ្សាយ។

កិច្ចការមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹតដោយមានម្ចាស់ជំនួយឧបត្ថម្ភដោយសិប្បកម្មសញ្ញាតាញញឹមនិងម្ចាស់ដេប៉ូ VCសូមអរគុណ។



No comments