សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលជូន សាធារណជននិងបងប្អូនតែងតែនិយមតាមបណ្ដាញសង្គមហ្វេសប៊ុកឲ្យជ្រាបជាព័ត៌មានកុំមានការភាន់ច្រឡំនិងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុនVingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ 

ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នក លេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ 

ប៉ុន្តែ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់ គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕

សូមបងប្អូនដែលនិយមតាមបណ្ដាញសង្គមហ្វេសប៊ុកនិងបងប្អូនដែលប្រឆាំងមួយចំនួនតូចកំពុងតែរិះគន់មករាជរដ្ឋាភិបាលថាក្រុមហ៊ុនVingroup របស់វៀតណាមពិតជាបានលើកសំណើរជូនសម្ដេចអធិបតីពិតមែន។ប៉ុន្តែបញ្ហានេះឃើញថាសម្ដេចអធិបតីមិនបានផ្ដល់គោលការណ៍អនុញ្ញាតតាមសំណើររបស់ក្រុមហ៊ុននោះទេ។ដូច្នេះសូមបងប្អូនទាំងអស់គ្នាមេត្តាបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតទាំងអស់នេះ។មានន័យថាក្រុមហ៊ុនVingroupរបស់វៀតណាមនៅឆ្នាំ២០២៤នេះគឺមិនបានមកបើកក្រុមហ៊ុនតាក់ស៊ីនៅប្រទេសកម្ពុជាយើងនោះទេ។

សមាគមសារព័ត៌មានសុក្រឹតសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបជាព័ត៌មាន និងកុំជឿតាមក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចតែងតែបង្កើតព័ត៌មានក្លែងក្លាយញុះញង់ឲ្យបងប្អូនប្រជាពលរដ្ឋមានការភាន់ច្រឡំស្អប់រាជរដ្ឋាភិបាលបន្តុចបង្អាក់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនមានសុខសន្តិភាពស្ថេរភាពនិងមានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាយើង។



No comments