សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកអធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានយើងថាទីតាំងខារ៉ាអូខេយីហោ{ណូវ៉ា}ត្រូវបានកម្លាំងជំនាញអធិការក្រុងចុះបិទហើយមុនអ្នកសារព័ត៌មានចុះផ្សាយជូនដំណឹងជ្រាបជាព័ត៌មាន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០២៣ ក្រោយពីបណ្ដាញព័ត៌មានចុះផ្សាយទីតាំងខារ៉ាអូខេមួយកន្លែងយីហោរ{ណូវ៉ា}នៅខាងក្នុងខារ៉ាអូខេលួចលាក់បង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ អង្គភាពរស្មីក្រុងខ្មៅសុំការបំភ្លឺពីលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ថាទីតាំងខាងលើត្រូវបានកម្លាំងជំនាញនៃអធិការក្រុងចុះធ្វើការពិនិត្យនិងបង្ក្រាបមុនបណ្ដាញព័ត៌មានចុះផ្សាយទៅទៀតសូមបណ្តាញព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាកុំមានការភាន់ច្រឡំ។

ហើយទីតាំងនេះបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ចថាមិនលួចលាក់បើកដំណើរការរាល់ល្បែងស៊ីសងខុសច្បាប់និងជួញដូរផ្លូវភេទនោះទេជាពិសេសបង្កប់ជួញដូរគ្រឿងញៀន។

លោក សៅ សារឿន អធិការក្រុងបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងបន្តថារាប់ភាពអសកម្មនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតក្រោយពីបងប្អូនអ្នកសារព័ត៌មានជូនដំណឹងឬចុះផ្សាយលោកតែងតែងខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះបង្ក្រាបទាន់ពេលវេលាដើម្បីរក្សាសុខសុវត្ថិភាពជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងមូលនៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជាការចូលរួមចំណែកទប់ស្កាត់រាល់ល្បែងស៊ីសង់ទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់លោកអធិការនិងរង់ចាំរាល់ការរាយការណ៍សកម្មភាពនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល 24 ម៉ោងលើ 24 ម៉ោងពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសបងប្អូនអ្នកសារព័ត៌មានដើម្បីសុខសុវត្ថិភាពពលរដ្ឋរបស់គាត់។



No comments