សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃស្នងការដ្ឋានខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធឃាតករសម្លាប់បុរសម្នាក់ដោយគិតទុកមុន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង លោក វរសេនីយ៍ទោ យុត តុងហូ អធិការ នៃអធិការដ្ឋាននគរបាលស្រុក សង្កែ

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩.១៩នាទី​ នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី  ឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ភេទប្រុស​ អាយុប្រហែល២០ឆ្នាំ ចំនួន​០៣នាក់​ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វេីសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ​ ធឿម​ ចំរេីន ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅក្រុមទី០៦​ ភូមិកូនក្អែក២​ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង​ បណ្តាលរងរបួសបែកហូរឈាម​ រហូតដល់ស្លាប់ក្នុងពេលបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។

​ក្រោយពេលទទួលបណ្តឹងរួចរាល់​​ កម្លាំងនៃ​អធិការដ្ឋាននគរបាលស្រុកសង្កែ​ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្រ្កាប​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះធ្វេីការស៊េីបអង្កេតស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់

១.ឈ្មោះ​ យឿម​ ម៉ែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។
២.ឈ្មោះ​ សឿប​ ស៊ីតង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។
៣.ឈ្មោះ​ វី​ ខេត ហៅ​ វ៉ា ភេទប្រុស​ អាយុ២០ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ នៅវេលាម៉ោង១៦.៣០នាទី​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចភូមិពុកឆ្មា​ ឃុំអន្លង់វិលស្រុកសង្កែ​ ខេត្តបាតដំបង។

ក្រោយពេលធ្វេីកំណត់ស្តាប់ចម្លេីយរួចរាល់​ ជនសង្ស័យទាំង ០៣ នាក់​ បានឆ្លេីយសារភាពថា​៖ ពួកខ្លួនបានធ្វេីសកម្មភាពតាមរកជនរងគ្រោះ​ឈ្មោះ​ ធឿម​ ចំរេីន ហេីយឈ្មោះ​ យឿម​ ម៉ែន​ បានធ្វេីសកម្មភាពយកកាំបិតខ្វែងកាប់ទៅលេីជនរងគ្រោះ​ បណ្តាលអោយរងរបួស​ ពិតប្រាកដមែន។

មូលហេតុ​បណ្តាលអោយមានករណីហិង្សានេះកេីតឡេីង​ គឺដោយសារតែជនសង្ស័យឈ្មោះ​ យឿម​ ម៉ែន​ បានផ្ទុះកំហឹង ជាមួយជនរងគ្រោះ ទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួន។
  
បច្ចុប្បន្នករណីនេះ​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសុំណុំរឿង​បញ្ជូនជនសង្ស័យ បន្តតាមនីតិវិធី។ដោយ៖ភៅ សុភ័ក្ត្រ០៣!!!


No comments