សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនជល់មាន់មួយកន្លែងកំពុងបើកដំណើរការសូមលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខណ្ឌឫស្សីកែវ៖ផ្សាយចេញថ្ងៃទី១៤.១១.២០២៣ ទីតាំងលួចបង្កប់ល្បែងសង្វៀនជល់មាន់អាប៉ោងមួយកន្លែងនៅក្រោយស្ថានីយ៍ថោនជាប់ឃ្លាំងលក់អាត្រាក់លេងនៅក្នុងរបងស័ង្កសីស្ថិតក្នុងសង្កាត់គីឡូម៉ែលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រហែលជាអាជ្ញាធរពាក់ព័ន្ធក្នុងឬស្សីកែវនៅមិនទាន់ដឹងទើបបើកដំណើរការរយៈពេលពីរបីថ្ងៃនេះទេ។

បើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}នៅថ្ងៃនេះដឹងថាទីតាំងលួចលាក់បើកសង្វៀនជល់មាន់និងអាប៉ោងកំពុងតែបើកដំណើរការពីរបីថ្ងៃហើយដោយទីតាំងមួយនេះមានអ្នកមើលការយ៉ាងតឹងរឹងក្នុងនោះក៏មានអ្នកមានសមត្ថភាពម្នាក់ជាអ្នកមើលការខុសត្រូវនិងចាំដោះស្រាយជាមួយអ្នកកាសែតផងដែលហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះអាចបើកដំណើរការបានប្រហែលជាម្ចាស់ទីតាំងមួយកន្លែងនេះទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌឫស្សីកែវរួចទៅហើយទើបអាចបើកដំណើរការបាន។

យ៉ាងណាមិញជុំវិញទីតាំងល្បែងស៊ីសងខាងលើពលរដ្ឋស្នើសុំលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវនិងលោក ឯក ឃុនឌឿន អភិបាលខណ្ឌមេត្តាជួយចាប់មន្ត្រីជំនាញចុះពិនិត្យទីតាំងបើកសង្វៀនជាន់មាន់ខាងលើដើម្បីធ្វើការបង្ក្រាបផង។

ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋថាបើអាជ្ញាធរក្នុងខណ្ឌឫស្សីកែវមិនបើកដៃម្ចាស់ទីតាំងបើកសង្វៀនជល់មាន់មិនអាចបើកដំណើរការបានទេសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌឬស្សីកែវនិងមានវិធានការចុះបង្ក្រាបជៀសវាងការរិះគន់របស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌក្រុងចុះស្រាវជ្រាវដល់ទីតាំងធ្វើការបង្ក្រាបទាន់ពេលវេលាក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទំនាក់ទំនងការិយាល័យនិពន្ធតាមរយៈលេខ៖0967117744/017279124 សូមអរគុណ។


No comments