សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងសុីសងជល់មាន់អនឡាញពេញនិយមក្បែរផ្សារសាលាលេខ៥ កំពុងបើកដំណើរការដោយសេរីដោយមិនញញើតលោក នន សុីណាតអធិការស្រុកកំពង់ត្រឡាចឬក៏ត្រូវថ្នាំសណ្តំទៅហើយ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ឆ្នាំង៖ផ្សាយចេញថ្ងៃទី១៥.១០.២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមមួយកន្លែងក្បែរផ្សារសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងបើកដំណើរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលអូឬស្សីទេហេតុអ្វីមិនដឹងទៅវិញឬក៏ត្រូវថ្នាំសណ្តំត្រូវដងត្រូវផ្លែគ្នាទៅហើយទើបមិនមានវិធាការបង្ក្រាប។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថាទីតាំងខាងលើបើកដំណើរលេងរាល់ថ្ងៃតាំងពីព្រឹករហូតទល់ព្រលប់លេងៗមិនខ្លាចញញើតសមត្ថកិច្ចប៉ុស្តិ៍អូឬស្សី បន្តិចសោះ ពលរដ្ឋកំពុងងើយឆ្ងល់ថាទីតាំងល្បែងសុីសងធំប៉ុន្នាណីហេតុសមត្ថកិច្ចប៉ុស្តិ៍អូឬស្សីមើលមិនឃើញទៅវិញ។

ក្រោយពីក្រុមការងាបណ្តាញព័ត៌មានយើងចុះដល់ទីតាំងជាក់ស្តែងមានការបើកលេងល្បែងសុីសងពិតប្រាកដមែនក៏បានផ្តិតរូបភាពនិងបានរាយការណ៍ជូនលោក នន សុីណាត អធិការស្រុកកំពង់ត្រឡាចថាមានទីតាំងបើកលេងសុីខាងលើលោកអធិការបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានយើងថា លោកមិនដឹងទេថាមានការបើកលេងល្បែងសុីសងចឹងទេ លោកអធិការដឹងត្រឹមថាល្បែងសុីសងប្រភេទ ឡូតូ គេមានច្បាប់អនុញ្ញាតនិងអាជ្ញាបណ្ណត្រឹមត្រូវតែប៉ុន្នោះ លោកអធិការបន្តថាស្អែកលោកនិងអោយកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យដល់ទីតាំងព្រោះថ្ងៃនេះកម្លាំងជាប់រវល់ការពារមួយថ្ងៃទៀតបានចប់។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក នន សុីណាត អធិការស្រុកកំពង់ត្រឡាច គួរតែចាត់មន្ត្រីជំនាញនៃអធិការស្រុកចុះធ្វើការបង្ក្រាបមិនគួរបណ្តែតបណ្តោយអោយមានបើកល្បែងសុីសងសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ជៀសវាងការរិះគន់ប្រជាពលរដ្ឋនិងដាក់ការសង្ស័យថា បើខ្មោចស្រុកមិនបើកខ្មោចព្រៃមិនហ៊ាននោះទេ ។

ពលរដ្ឋទទូចស្នើរសុំលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំងមេត្តាចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្តចុះស្រាវជ្រាវដល់ទីតាំងដើម្បីធ្វើការបង្ក្រាបទាន់ពេលវេលា ក៏ដូចចូលរួមចំណែក បញ្ជៀសអំពើរចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនប្រជាពលរដ្ឋ។



No comments