សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពបាននាំថវិការ ហានិភ័យប្រគល់ជូនមន្រ្តី នៅតំបន់០០៥ ផែន ព្រះខ័ន្តរាជ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម នួន នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព ដឹកនាំដោយផ្ទាល់ពី ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព។

បានពាំនាំថវិការ ហានិភ័យចំនួន ៣០០០០០ រៀល ទឹកត្រី១យួ ទឹកសុីអុីវ១យួ  អង្ករ១០គីឡូ ប្រគល់ជូនមន្រ្តី នៅតំបន់០០៥ ផែន ព្រះខ័ន្តរាជ ត្រកូលទួលឯក ឈ្មោះ ឆង ឆៃឌីន ភេទ ប្រុស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្ត ឃុំជីភុច ស្រុកមេសាង ខេត្តព្រៃវែងកន្លងមក។
ដែលសព្វថ្ងៃគាត់ស្នាក់នៅបច្ចុប្បន្នភូមិទួលពង្រសង្កាត់ចោមចៅទីមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព បានមាន ប្រសាសន៍ លើកទឹកចិត្ត អោយប្អូនប្រុស ខិតខំថែទាំសុខភាពអោយបានល្អ ដើម្បីប្រកបមុខរបរប្រចាំថ្ងៃសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ។

ក្នុងនោះដែរប្អូនប្រុស ឆង ឆៃឌីន សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះ ឯកឧត្តម នួន នី ប្រធានក្រុមប្រឹក្សាភិបាល និង ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងក្រុមការងាសមាគមមានសុខភាពល្អ  កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចកិច្ចការងារគ្រប់ភារកិច្ច  និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


No comments