សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មួយកន្លែងទៀត៖ទាមកាហ្វេក្នុងស្រុកស្រីសន្ធរទីតាំងបើក ល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ពិតជាសំបូរមែនល្បែងប្រជាប្រិយលេងដោយមិនរំខានត្រចៀកលោក ប៉ាក់ ជាតិ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ផ្សាយចេញថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣ ល្បីថាទាមការហ្វេមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ល្បីយ៉ាងរន្ទឺ តៗគ្នាថាទីតាំងមួយកន្លែងនេះធ្លាប់ធ្វើកិច្ចសន្យាជាច្រើនដង ច្រើនសា មកហើយតែនៅបើកដំណើរការបានសង្ស័យថាទីតាំងមួយកន្លែងនេះមានខ្សែធំទើបសមត្ថកិច្ចបង្ក្រាបបានតែមួយចំអិនកំពឹស។

អាជ្ញាធរស្រុកស្រីសន្ធរកំពុងមមាញឹកនិងយកចិត្តទុកដាក់ក្នុងការអភិរក្សទីតាំងល្បែងសុីសងជាច្រើនកន្លែង ជាក់ស្ដែងក្នុងទាមកាហ្វេមួយកន្លែងនេះសំបូរទៅដោយអ្នកលេងល្បែងជាច្រើន កំពុងតែស្រែកហូរកញ្ច្រៀវភ្នាល់លុយគ្នាយ៉ាងសប្បាយ ដោយមិនរំខានត្រចៀកលោក ប៉ាក់ ជាតិ និងលោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម តើឱ្យប្រជាពលរដ្ឋទៅរំពឹងអ្វីទៀតបើអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកស្រីសន្ធរកំពុងតែនាំគ្នាបិទភ្នែកអភិរក្សល្បែងស៊ីសងនៅក្នុងមូលដ្ឋានដោយមិនមានវិធីវិធានការបង្ក្រាបនេះឬភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុច។

ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធូកំពុងតែរិះគន់ចំៗថាលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរថាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងសុីសង បែរជាបណ្ដោយឲ្យមានល្បែងស៊ីសុងរីកដុះដាលដូចផ្សិតនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញកន្លងមកក្នុងស្រុកស្រីសន្ធរឃើញថាអាជ្ញាធរស្រុកចុះបង្ក្រាបទីតាំងល្បែងសុីសងនិងធ្វើកិច្ចសន្យាជាបន្តបន្ទាប់ ក្រោយមកក៏ឃើញបើកលេងជាបន្តបន្ទាប់ដែរតើកិច្ចសន្យារបស់អាជ្ញាធរមានដែនកំណត់គឺក៏មានសុពលភាព ទើបក្រោយពីធ្វើកិច្ចសន្យាហើយនៅតែបើកដំណើរការលេងបានដដែរពាក្យចាស់ពោលថា៖កន្តេធំបន្លំដេកត្រីងៀតឆ្លៀតពងក្រោយពីធ្វើកិច្ចសន្យា។

សកម្មភាពក្រុមអ្នកលេងល្បែងក្នុងស្រុកស្រីសន្ធរត្រូវបានប្រជាពលរដ្ឋរាយការណ៍មកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}និងបណ្ដាញព័ត៌មានជាបន្តបន្ទាប់ជុំវិញទីតាំងបើកលេងល្បែងស៊ីសងជាច្រើនកន្លែងតើអាជ្ញាធរស្រុកស្រីសន្ធរមានវិធានការបង្ក្រាបឬដែរឺទេ រឺក៏នៅតែបណ្ដែតបណ្ដោយឲ្យល្បែងសុីសងរីកដុះដាលដូចផ្សិតនៅក្នុងមូលដ្ឋានខ្លួន រឺសប្បាយចិត្តពេលដែលមានល្បែងនៅក្នុងមូលដ្ឋានទើបមូលដ្ឋានរបស់ខ្លួនរីកចម្រើន។

សូមរំលឹកថា៖កន្លងមករាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលក្នុងខេត្តកំពង់ចាមឯណេះវិញពិសេសក្នុងស្រុកស្រីសន្ធតែម្តង គឺកំពុងដំណើរការបើកលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើកញ្ចក់ទូរទស្សន៍ និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។

ជុំវិញល្បែងស៊ីសងខាងលើកំពុងតែមានអវត្តមានក្នុងទឹកដីស្រុកស្រីសន្ធរជាច្រើនកន្លែងពលរដ្ឋសង្ឃឹមថា៖លោក ហេង វុទ្ធី ស្នងការខេត្តនិងចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវបង្ក្រាបរាល់ល្បែងសុីសងទាំងឡាយណាកំពុងតែខុសច្បាប់ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះហិង្សាក្នុងគ្រួសារជាដើមព្រោះថាលេងល្បែងពេលលេងចាញ់អស់មិនដឹងទៅរកឯណាបានមានតែបែកគំនិតចេញធ្វើសកម្មភាពផ្សេងៗដើម្បីយកប្រាក់មកផ្សងសំណាងបន្តទៀត។

ដឹងហើយថាល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន សង្ឃឹមថាលោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបានចាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពទាំងពេលយប់ពេលថ្ងៃជូនដល់ប្រជាពលរដ្ឋ។



No comments