សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខ

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ចេញផ្សាយ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និង ជាក់ស្ដែងមួយចំនួន ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី ២៤ ខែសីហា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំពោះវេទិការាជរដ្ឋាភិបាលផ្នែក ឯកជនលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ ឯកឧត្តមនឹងប្រគល់ភារកិច្ច ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មា ធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ ក្នុងគោលបំណងបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ។
ក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអំពាវ នាវដល់វិស័យឯកជននិងភាគីពាក់ ព័ន្ធទាំងអស់ មេត្តាចូលរួមក្នុងវេទិកានេះឱ្យបានសកម្មបំផុត កុំបីអាក់ ខាន។


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្តថា កម្ពុជាពិតជាមានមោទន ភាពខ្ពស់បំផុត ជាមួយនឹងការ សម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈ ពេល២៥ឆ្នាំកន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និង បានលើក ស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ ត្រដែត លើឆាកតំបន់ និងសកល តាមរយៈការដាក់ចេញ និងការដឹក នាំអនុវត្តដោយជោគជ័យនូវយុទ្ធ សាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ។
ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ, ជាមួយនឹងការសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ឆ្នាំទៀត ឯកឧត្តមនឹងដឹកនាំតម្រង់ទិសលើការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និងការ កែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ។
សំឡេង ៖ « ក្នុងស្មារតីនេះ, រាជរដ្ឋា ភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងជម្នះបាននូវបញ្ហាប្រឈម, ឧបសគ្គ និង វិបត្តិនានា ក្នុងការដឹក នាំសង្គមជាតិកម្ពុជា លើវិថីនៃការអភិវឌ្ឍ, វឌ្ឍនភាព, និង វិបុលភាព ឱ្យកាន់តែថ្កើងថ្កានឡើងបន្ថែមទៀត ហើយកសាងបាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ត ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ » ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ នាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅតាមបណ្តាក្រសួង-ស្ថាប័ន កង កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, អង្គនីតិប្បញ្ញត្តិ, អង្គតុលាការ, ព្រមទាំងគ្រប់ដៃគូអភិវឌ្ឍន៍ ដៃគូទ្វេភាគីនិងពហុភាគី, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, ក៏ដូចជាជនរួម ជាតិទាំងអស់ មេត្តាផ្តល់ការគាំទ្រពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ក៏ដូចជា វិធានការគន្លឹះដែលបានដាក់ចេញ ៕

No comments