សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ថ្នាក់ដឹកនាំសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជានិងសមាគម សារព័ត៌មានសុក្រឹតអញ្ជើញចូលរួមគោរពវិញាណក្ខន្ធសពលោកឧកញ៉ា វ៉ាន វុធ ត្រូវសាច់ញាត្តិរបស់លោក សុង សារិទ្ធ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកស្រី រស់ លឹមអុី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងលោក អ៊ុន ចាន់ថា អនុប្រធានសមាគម សារព័ត៌មានសុក្រឹត អញ្ជើចូលរួមរំលែកទុក្ខដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធ ចំពោះសាច់ញាត្តិ លោក សុង សារិទ្ធិ ដោយទុក្ខជាទម្ងន់លោកឧកញ៉ា វ៉ាន វុធ បានទទួលមរណៈភាព នៅថ្ងៃ ចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២:៥៨នាទី ព្រឹកក្នុងជន្មាយុ ៦៧ឆ្នាំ កម្មវិធីបុណ្យនេះប្រារព្ធនៅក្នុងបុរីពិភពថ្មីផ្លូវវត្តសំរោងអណ្ដែតស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដូច្នេះក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជានិងថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹត រួមទាំងសមាជិកសមាជិការ បានចូលរួមសម្ដែង នូវសមានទុក្ខដោយក្តីសោកស្ដាយ អាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា វ៉ាន វុធ សូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


No comments